ពិព័រណ៍វិស្វកម្មឥណ្ឌា ត្រូវបានសម្ពោធ ជាផ្លូវការហើយ នៅព្រឹកនេះ

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) និង ក្រុមពិភាក្សាជំរុញ ការនាំចេញវិស្វកម្មឥណ្ឌា (EEPC) សហការរៀបចំ "ការតាំងពិព័រណ៍ វិស្វកម្មពាណិជ្ជកម្ម និងជំនួបពិភាក្សា ស្វែងរកដៃគូពាណិជ្ជកម្មរ វាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករឥណ្ឌា" ដែលត្រូវបានសម្ពោធជាផ្លូវការ ចាប់ពីថ្ងៃទី១៨ ដល់២០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញ។

ពិព័រណ៍នេះ នឹងផ្តល់នូវឱកាសពិសេសក្នុងការស្វែងរកដៃគូ ពាណិជ្ជកម្ម និងស្គាល់ពីផលិតផលផ្សេងៗ ជាច្រើនរបស់ ពាណិជ្ជករឥណ្ឌា កាន់តែទូលំទូលាយ ហើយថែមទាំងអាចជួយអោយ វិស័យសេដ្ឋ កិច្ចប្រទេសកម្ពុជា រីកចម្រើនមួយផ្នែកធំផងដែរ។

លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា “ពិព័រណ៍វិស្វកម្មឥណ្ឌា ដែលជាពិព័រណ៍វិស្វកម្មឥណ្ឌាធំជាងគេមិនធ្លាប់មានពីមុនមក នៅទីក្រុងភ្នំពេញ នឹងផ្តល់ការលើក ទឹកចិត្ត ដ៏មានសារសំខាន់យ៉ាងច្រើន ដល់ពាណិជ្ជកម្ម ឥណ្ឌា-កម្ពុជា។

លោកបានបន្តថា ការតាំងពិព័រណ៍នេះ នឹងធ្វើឲ្យកាន់តែមានភាពជិតស្និទ្ធ រវាងសហគមន៍ធុរកិច្ច នៃប្រទេសទាំងពីរ និងជួយជំរុញដល់ ទំនាក់ទំនងប្រកបដោយចីរភាពរវាងប្រទេសទាំងពីរផងដែរ។ ប្រទេសកម្ពុជាមិនត្រឹមតែផ្តល់សក្តានុពលជាច្រើនសម្រាប់ ការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជារដ្ឋាភិបាលមានស្ថិរភាព និងមានគោលនយោបាយ សេដ្ឋកិច្ចលើកទឹកចិត្តដល់វិនិយោគិន ដែលនឹងធានាដល់ការទទួលបានប្រាក់ចំណេញខ្ពស់សម្រាប់ការវិនិយោគទាំងនោះទៀតផង។

លោក Naveen Srivastava ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌា បានថ្លែងដែរថា “ខ្ញុំបានទទួលស្គាល់ភាព រីកចម្រើនដែលប្រទេសកម្ពុជាសម្រេចបាន នៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ និងបាន បញ្ជាក់ថា ជាមួយនឹងការមកដល់នៃ សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ប្រទេសកម្ពុជាដែលជា ប្រទេស មានតម្លៃពលកម្មទាប ការអនុគ្រោះសម្រាប់ការនាំចេញទៅទីផ្សារ ក្នុងបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន និង វិធានការដែលខ្លួនកំពុងអនុវត្តដើម្បីពង្រឹងវិស័យសេដ្ឋកិច្ចរបស់ខ្លួន និងទាក់ទាញវិនិយោគ ផ្តល់នូវ ឱកាសដ៏ប្រសើរ សម្រាប់សហគមន៍ធុរកិច្ចឥណ្ឌា”។

លោក Bhaskar Sarkar ដែលជានាយកប្រតិបត្តិ និងលេខាធិការនៃ EEPC India បានមានប្រសាសន៍ ថា “ការឆ្លើយតបពីសំណាក់សហគមន៍នាំចេញសម្រាប់កម្មវិធីនេះ គឺមានទំហំធំធេង” ។

សហគ្រាសឥណ្ឌាចំនួនប្រហែល៨០ នឹងបង្ហាញអំពីការរីកចម្រើន ក្នុងវិស័យវិស្វកម្មឥណ្ឌាសម្រាប់ រយៈពេលបីថ្ងៃបន្ទាប់នៅក្នុង INDEE Cambodia តាមរយៈការបង្ហាញអំពីផលិតផលមួយចំនួនពី ចំណែកវិស្វកម្មផ្សេងៗដូចជា បរិក្ខារកសិកម្មដែលរួមមានត្រាក់ទ័រ និងគោយន្ត គ្រឿងចក្រ វាយនភ័ណ្ឌ គ្រឿងយន្តសំណង់ សម្ភារប្រើប្រាស់តាមផ្ទះ យានយន្ត និងគ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន និងសម្ភារ អគ្គិសនី បរិក្ខារ និងបច្ចេកវិទ្យាថាមពលកើតឡើងវិញ គ្រឿងម៉ាស៊ីនកែច្នៃ អាហារ គ្រឿងម៉ាស៊ីនផលិត ឱសថ បរិក្ខារវេជ្ជសាស្រ្ត ឧបករណ៍ប្រើដោយដៃ ឧបណ៍ដើរដោយ ម៉ាស៊ីន ម៉ាស៊ីន និងទូរប៊ីន ម៉ូទ័របូម សម្ភារពុម្ព និងពុម្ពដែក ម៉ូតូ និងគ្រឿងបន្លាស់ បំពង់ និង ទីបដែក ព្រមទាំងគ្រឿងចាប់ភ្ជាប់ផ្សេងៗ ជាដើម។ EEPC India គឺជាអង្គភាពជំរុញពាណិជ្ជកម្មធំជាងគេដែលឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្ម និង ឧស្សាហកម្មនៃរដ្ឋាភិបាលឥណ្ឌា៕

ពិព័រណ៍វិស្វកម្មឥណ្ឌា ត្រូវបានសម្ពោធ ជាផ្លូវការហើយ នៅព្រឹកនេះ

ពិព័រណ៍វិស្វកម្មឥណ្ឌា ត្រូវបានសម្ពោធ ជាផ្លូវការហើយ នៅព្រឹកនេះ

ពិព័រណ៍វិស្វកម្មឥណ្ឌា ត្រូវបានសម្ពោធ ជាផ្លូវការហើយ នៅព្រឹកនេះ

ពិព័រណ៍វិស្វកម្មឥណ្ឌា ត្រូវបានសម្ពោធ ជាផ្លូវការហើយ នៅព្រឹកនេះ