កង្វះខាតទឹក អាចកើតជា សង្គ្រាមដណ្តើមទឹកគ្នា បើពលរដ្ឋប្រើប្រាស់ មិនចំគោលដៅ

ភ្នំពេញ៖ នៅឆ្នាំនេះ ភាពរាំងស្ងួត បានអូសបន្លាយ យូរជាងឆ្នាំកន្លងទៅ ដោយហេតុនេះ ហើយទើប នៅខេត្តមួយចំនួន ពិសេសក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភាពរាំងស្ងួតនេះ បានកំពុងគំរាម កំហែងដល់ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដែលអាចជាដើមចមឲ្យកើតជាជម្លោះបណ្តើមទឹកគ្នា។

ពោលគឺប្រជាកសិករមួយក្រុម នៅឃុំទួលពង្រ ស្រុកម៉ាឡៃ បានកាប់ទំបន់ទឹករបស់ក្រុមហ៊ុនអានកូរ ដើម្បីបង្ហូរយកទឹកមកស្រោចស្របដំណាំស្រូវប្រាំងរបស់ពួកគាត់ ដែលបញ្ហានេះ បានកើតមានជា ជម្លោះរវាងតំណាងក្រុមហ៊ុនអានកូ និងប្រជាកសិករ ដោយមានអន្តរាគមន៍ពីអាជ្ញាធរខេត្ត ចុះមករារាំ ពលរដ្ឋ មិនឲ្យកាប់ទំនប់ ដើម្បីទុកទឹកផ្គត់ផ្គង់ដល់ពលរដ្ឋរាប់ម៉ឺននាក់នៅក្រុងប៉ោយប៉ែត ដែលជា ប្រយោជន៍រួម។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ប្រមាណជាង១សែននាក់ គឺសុទ្ធតែពឹងផ្អែកទាំស្រុង ទៅលើការប្រើប្រាស់ទឹកស្អាតដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនអានកូ ដែលបច្ចុប្បន្ននេះបញ្ហាកង្វះខាត ទឹកបានគំរាមកំហែងដល់រដ្ឋនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។គំរាមកំហែង ដោយសារតែ កន្លែងស្តុកទឹកទី១ របស់ក្រុមហ៊ុនអានកូបានរីងស្ងួតអស់ហើយ នៅសល់តែទឹកនៅកន្លែងអូរស្កុតទឹក ទី២ ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃមួយប៉ុណ្ណោះ ដែលជាក្តីសង្ឃឹមតែមួយគត់សម្រាប់ពលរដ្ឋរស់ នៅក្នុងក្រុងប៉ោយប៉ែត។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា បច្ចុប្បន្នកន្លែងស្តុកទឹកទី១ របស់ក្រុមហ៊ុនអានកូ បានរីងស្ងួតអស់ហើយ នៅសល់តែទឹកនៅកន្លែងអូរស្កុតទឹកទី២ ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃមួយប៉ុណ្ណោះ ដែលជាក្តីសង្ឃឹមតែមួយគត់សម្រាប់ពលរដ្ឋរស់នៅ ក្នុងក្រុងប៉ោយប៉ែត។ បញ្ហានេះ ទាមទារឲ្យអាជ្ញាធរខេត្តត្រូវការពារថែរក្សាឲ្យបានគត់ម៉ត់ ចំពោះទឹកដែលមានសម្រាប់នៅក្នុងអូរស្តុក ទឹកជាប់ព្រំដែនកម្ពុជា-ថៃ ដែលគ្រប់គ្រងដោយក្រុមហ៊ុនអានកូ ក្នុងការទាញយកមកផលិត ទឹកស្អាត ដើម្បីផ្គត់ផ្គងជូនប្រជាពលរដ្ឋជាង១សែននាក់ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងមូល។

លោកមានប្រសាសន៍បន្តថា ”ពេលនេះកន្លែងស្តុកទឹកទី១របស់ក្រុមហ៊ុនអានកូ បានរីងអស់ហើយ ដែលជាបញ្ហាធ្វើឲ្យយើងមានការព្រួយបារម្ភ ហើយមួយទៀតអូរស្តុកទឹកទី២ សម្រាប់ផលិតទឹកស្អាត សម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋក្នុងក្រុងប៉ោយប៉ែតប្រើប្រាស់ គឺត្រូវបានកសិករមួយក្រុម នៅឃុំទួលពង្រ ស្រុកម៉ាឡៃ កាប់ទំបន់ដើម្បីបង្ហូរយក ទឹកមកស្រោចស្រពដំណាំស្រូវប្រាំងរបស់ពួកគាត់ដែលបញ្ហានេះ យើងបានហាមឃាត់ ព្រោះដើម្បីទុកទឹកផ្គត់ផ្គង់ដល់ពលរដ្ឋរាប់ម៉ឺននាក់ នៅក្រុងប៉ោយប៉ែត ដែលជា បញ្ហារួមធំដែលយើងត្រូវដោះស្រាយ ហើយបើអូរនេះរីងពលរដ្ឋនៅក្រុងប៉ោយប៉ែត រាប់ម៉ឺន នាក់អាច នឹងប្រឈមការខ្វះខាត់ទឹកប្រើប្រាស់”។

ពាក់ព័ន្ធទៅនឹងបញ្ហាកង្វះខាតទឹកនេះដែរ នៅពេលសួរថា តើបញ្ហាកង្វះខាតទឹកក្នុងរដូវប្រាំងនេះអាច និងកើតមានជម្លោះដណ្តើមទឹកគ្នាដែរឬទេ ត្រូវបានលោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជានាយកខុទ្ទកា ល័យក្រសួងធនធានទឹក និងឧតុនិយម បានឆ្លើយថា បើទោះជាយ៉ាងណាក៏ដោយ បញ្ហាកង្វះខាតទឹក នេះ នឹងមិនអាចក្លាយជាបញ្ហាធំ រហូតកើតមានជាសង្គ្រាមដណ្តើមទឹកគ្នាប្រើប្រាស់នោះទេ ប្រសិនបើ ពលរដ្ឋប្រើប្រាស់ទឹកឲ្យចំគោលដៅ និងមិនខ្ជះខ្ជាយនោះ។ ពោលគឺពលរដ្ឋត្រូវប្រើប្រាស់ទឹកដោយ សន្សំសំចៃ និងត្រូវចូលរួមថែរក្សាទឹកដែលមានស្រាប់ឲ្យបានល្អ ជៀសវាងការបូម ឬបាចទឹកចាប់ត្រី ហើយអ្វីដែលសំខាន់ គឺមិនត្រូវធ្វើស្រូវប្រាំងឲ្យលើសពីមួយដងជាដាច់ខាត នោះទឹកដែលយើង មាន សម្រាប់និងអាចផ្តគត់ផ្គង់ជូនពលរដ្ឋបានដល់រដូវវស្សាជាក់ជាមិនខានឡើយ។

លោកមានប្រសាសន៍បន្តថា”រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីបឹងនៅក្នុងស្រុកល្វាឯម ឃុំអរិយ្យក្សត្រ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើតាមលោក ចាន់ យុត្ថា បឹងនេះមានតួរនាទី សំខាន់ ក្នុងការទទួលយកទឹកពីទន្លេមេគង្គ ក្នុងការបញ្ជៀសទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ និង ពិសេសបឹងនេះ អាចផ្ទុកទឹកបានច្រើនរហូតដល់មួយរយលានម៉ែត្រគុប ដែលអាចជួយផ្គត់ផ្គង់ទឹកជូន ពលរដ្ឋបានទាន់ពេលវេលាក្នុងរដូវប្រាំងនេះ”៕