សម្តេចក្រឡាហោម ប្រកាស តែងតាំងលោក ស្វាយ សំអ៊ាង ជាអភិបាល ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ សម្តេចក្រឡាមហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានអញ្ជើញប្រកាសតែងតាំងលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្តមណ្ឌលគិរី ជំនួសអភិបាលចាស់លោក អេង ប៊ុនហ៊ាង ដែលត្រូវចូលនិវត្តន៍។

សម្តេចក្រឡាហោម ស ខេង បានកោតសរសើរដល់ថ្នាក់ដឹកនាំអភិបាលខេត្តចាស់និងថ្មី ដែលបានខិត ខំបំពេញការងារនាពេលកន្លងមកផងដែរ។

សម្តេចក្រឡាហោម ក៏បានផ្តល់អនុសាសន៍ឲ្យលោកអភិបាលខេត្តថ្មី យកអស់ស្មារតីបំពេញភារកិច្ច របស់ខ្លួន ឲ្យបានល្អ ជាពិសេសយកចិត្តទុកដាក់បន្តនិងជំរុញការអភិវឌ្ឍន៍ កាន់រីកចម្រើនប្រសើរឡើង។

ថ្លែងទៅកាន់ គណៈអធិបតីនិងភ្ញៀវកិត្តិយទាំងអស់ លោក ស្វាយ សំអ៊ាងអភិបាល នៃគណៈអភិបាល ខេត្តលោកប្រាប់ថា ក្នុងនាមរូបលោកផ្ទាល់ក្នុងមួយជីវិតរបស់លោក លោកស្ទើរតែមិនជឿ និងនិកស្មាន មិនដល់ថា មានថ្ងៃនេះហើយរូបលោកមានការរំភើបចិត្តជាខ្លាំង។

លោក បានមានប្រសាសន៍ថា  “ខ្ញុំនឹងងខិតខំប្រឹងប្រែងធ្វើការឆ្លើយតបរបស់ប្រជាពលរដ្ឋ សហការឱ្យ បានល្អ ជាមួយថ្នាក់ដឹកនាំជុំវិញខេត្ត ដើម្បីជំរុញ និងបន្តការអភិវឌ្ឍបន្ថែមទៀតឱ្យកាន់តែ មានភាពល្អ ប្រសើរនៅលើទឹកដីនៃខេត្តមណ្ឌលគិរី ប្រយោជន៍ដល់សង្គម មានការរីកចំរើន”។

ប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរីបាននាំគ្នាសារទ ដល់លោក ស្វាយ សំ អ៊ាងដែលរាជរដ្ឋាភិបាល បានតែងតាំងរូបលោក បានឡើងកាន់ដំណែងជាអភិបាលនៃគណៈអភិបាលខេត្ត ចាប់ពីពេលនេះតទៅ និងមិនឱ្យពួកគាត់មានការអស់សង្ឃឹមទៀតឡើយ គ្រាដែលខេត្តមួយនេះត្រូវបានផ្លាស់ប្តូរ ចៅហ្វាយ ខេត្តជាច្រើនមកហើយនោះ តែការអភិវឌ្ឍន៍ក្នុងតំបន់ហាក់បីដូចជាមានការយឺតយ៉ាវបន្តិច ជាងបណ្តា ខេត្តមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

សម្តេចក្រឡាហោម ប្រកាស តែងតាំងលោក ស្វាយ សំអ៊ាង ជាអភិបាល ខេត្តមណ្ឌលគិរី