ពលរដ្ឋ​វៀតណាម​១០០នាក់​​​រំលឹក​ខួប​៣៧​ឆ្នាំ​ក្រោយ​ចិន​ធ្វើ​សង្គ្រាម​មួយ​ប្រាវ​នៅ​ទល់​ដែន​ខាង​ជើង​

កាល​ពី​ម្សិលមិញ​នៅ​ក្រុង​ហាណូយ​ សកម្មជន​វៀតណាម​បាន​នាំគ្នា​ធ្វើ​បាតុកម្ម ដោយ​មាន​ការ​ស្រែក​ពាក្យ​ស្លោក​ជា​ច្រើន​ប្រឆាំង​នឹង​ចិន​​ដើម្បី​ជា​ការ​រំលឹក​ដល់​ខួប​៣៧​ឆ្នាំ​នៃ​សង្គ្រាម​ព្រំដែន​ជា​មួយ​មហា​យក្ស​ចិន​ ក្រោយ​ពី​មាន​របាយការណ៍​ថា​ចិន​បាន​ដំឡើង​ប្រព័ន្ធ​បាញ់​គ្រាប់​មីស្ស៊ីល​នៅ​​កោះ​មួយ​ក្នុង​ដែន​ទឹក​សមុទ្ទ​ចិន​ខាង​ត្បូង​ដែល​កំពុង​មាន​ជម្លោះ។