ស្លាប់​៥​របួសធ្ងន់​ស្រាល​១៤​នាក់​ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១៧​កុ​ម្ភះ​

ភ្នំពេញ: យោងតាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស​ង្នការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​១៧ ខែកុម្ភកើតឡើង​ចំនួន ១០​លើក​, ស្លាប់ ៥​នាក់​, របួសធ្ងន់ ៩​នាក់ (​ស្រី​២​នាក់​) និងរបួសស្រាល​៥​នាក់ (​ស្រី​៣​នាក់​)​។​

​យោងតាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា​ក្នុងនោះ​មាន​​ខូចខាត​ម៉ូតូ​ចំនួន ៨​គ្រឿង​,រថយន្ត​ធុន​តូច ៧​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង​។ មូលហេតុ​បណ្តាល មកពី​បើក​របរក្នុង ល្បឿន​លឿន​ចំនួន ៥​លើក​, បត់​គ្រោះថ្នាក់ ២​លើក​, ស្រវឹង ២​លើក​, និង​ប្រជែង១​លើក​។​

​លទ្ធផល​ត្រួតពិនិត្យ​ការ អនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក ដោយមាន​មធ្យោបាយ ចូលគោលដៅ​ចំនួន ៦៣៣.៩៨៩​គ្រឿង (​ម៉ូតូ ៦២​ភាគរយ​), មធ្យោបាយ ល្មើស១៣១.០៤០​គ្រឿង (​ម៉ូតូ ៧០​ភាគរយ​), ធ្វើការ​អប់រំ ៥៤.៦២៣​គ្រឿង ស្មើនឹង ៤២ភាគរយ និង​ធ្វើការ​ផាកពិន័យ ៧៦.៤១៧​គ្រឿង (​បង់ប្រាក់ ៨២​ភាគរយ​)៕​