ភ្ញាក់ផ្អើល៖ សត្វ​ចម្លែក​កើតចេញពី​ពោះ​មនុស្ស​

Doliprane TVC

​ស្ត្រី​ម្នាក់​រស់នៅក្នុង​ទីក្រុង Bombo Radyo Koronadal នៅ​ភាគខាងត្បូង​តំបន់ Cotabato ប្រទេស​ហ្វីលីពីន បានផ្តល់​កំណើត​ឲ្យ​សត្វ​ចម្លែក​ម្យ៉ាង​ស្រដៀង​នឹង​សត្វ​ពស់​កាលពីពេល​ថ្មីៗ​នេះ ដោយ​មិនដឹង​មូលហេតុ ។​ ​យោងតាម​សារព័ត៌​មានបាន​ឲ្យ​ដឹងថា នារី​ម្នាក់​នោះ​មាន​វ័យ ៣៧ ឆ្នាំ ហើយ​ការ​ផ្តល់កំណើត​ដ៏​ចម្លែក​នេះ​នៅតែ​ជា​អាថ៌កំបាំង​សម្រាប់​គ្រួសារ​នាង​នៅឡើយ​ទេ ។ នាង​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ដំបូង​នាង​តែងតែមាន​អារម្មណ៍​ចម្លែក ឈឺចាប់​ក្នុង​ពោះ​ខុសពី​ធម្មតា ចេះតែ​ចង់​ក្អួតចង្អោរ ដែល​ធ្វើ​ឲ្យ​រាងកាយ​នាង​ទន់ខ្សោយ​យ៉ាងខ្លាំង ។

ពេលនោះ ប្តី​នាង​ក៏​ឆ្ងល់​ណាស់ដែរ តែ​អ្វីៗ​ត្រូវបាន​ដោះស្រាយ​វិញ បន្ទាប់ពី​ចាស់ៗ​បាន​ប្រាប់ថា ប្រហែលជា​នាង​មាន​ផ្ទៃពោះ ។ គ្រួសារ​នាង​ក៏បាន​បញ្ជូន​នាង​ទៅរក​គ្រូពេទ្យ​ដែរ តែ​ពួកគេ​មិន​ប្រាកដថា មាន​អ្វី​ក្នុង​ពោះ​នាង​ឲ្យ​ច្បាស់​នោះទេ ហើយ​ក្រុមគ្រូពេទ្យ​ក៏បាន​ទាមទារ​ឲ្យ​មានការ​វះកាត់​ផងដែរ ។ រំលង​មួយថ្ងៃ នាង​ក៏​សម្រេចចិត្ត​ធ្វើតាម​គ្រូពេទ្យ ហើយ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​វា​មិនមែនជា​កូន​មនុស្ស​ក្នុង​ពោះ​នាង​នោះទេ តែ​បែរជា​សត្វ​ចម្លែក​ដែលមាន​រាង​ដូច​ពស់​នេះ​ទៅវិញ ។ តើ​ប្រិយមិត្ត​អ្នកអាន​យល់​យ៉ាងណាដែរ​ចំពោះ​រឿងនេះ ? ​ថា​វរិ​ទ្ធ

ភ្ញាក់ផ្អើល៖ សត្វ​ចម្លែក​កើតចេញពី​ពោះ​មនុស្ស​