«​ស្នេហា​ពិត​» របស់​លោកតា មើលថែទាំ​ភរិយា ដែលមាន​ជំងឺ​បាត់​ការចងចាំ

Doliprane TVC

អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត សែន​រំជួលចិត្ត ក្រោយពី​បាន​ទស្សនា​រូបភាព «​ស្នេហា​ពិត​» របស់​លោកតា ឆា​រ៉ា ដែល​កំពុង​ឱប​ភរិយា ដែល​កំពុងមាន​ជំងឺ​បាត់​ការចងចាំ ។ ពួកគាត់​ជា​គូជីវិត​គ្នា​ជាង ៦០ ឆ្នាំ​មកហើយ រហូតមក​ទល់នឹង​ពេលនេះ លោកតា​នៅតែ​នៅក្បែរ​លោកយាយ មើលថែរក្សា យកចិត្តទុកដាក់ មិន​ឃ្លាត​ទៅណា​ចោល​លោកយាយ សូម្បី​មួយ​ជំហាន​។​

​គេ​បាន​ចាត់ទុកជា «​ស្នេហា​ពិត​» មួយគូ​របស់​លោកតា ឆា​រ៉ា បន្ទាប់ពី​វេ​ប​សាយ មី​រ័​រ ផ្សាយ​កាលពី​ថ្ងៃទី ១៥ កុម្ភៈ មក បានធ្វើឱ្យ ប្រជា​អ៊ី​ន​ធើរ​ណេ​ត ជាង ៣ លាន​នាក់​រញ្ជួយ​ចិត្ត ស្រក់​ទឹកភ្នែក ដោយ​យល់ថា នៅលើ​លោក​នេះ​កម្រ​មានរឿង​បែបនេះ កើតឡើង ។​

​ជា​រូបភាព​លោកតា ឆា​រ៉ា និង លោកយាយ កំពុង​ដេក​អង្កុញជើង​លើ​គ្រែ​ដ៏​តូច ដៃ​លោកតា ចាប់ដៃ​លោកយាយ ក្នុង​អត្ថន័យ​ស្នេហ៍​វ័យ​ចំណាស់​ដ៏​ជ្រាលជ្រៅ គ្មានអ្វី​ប្រៀបផ្ទឹម​បាន ។ ខ្លឹមសារ​ដែល​បរិយាយ​ដោយ​សមាជិក​ឈ្មោះ BDreySM ថា​«​ពួកគាត់​បាន​រៀបការ​គ្នា ៦០ ឆ្នាំ​មកហើយ លោកយាយ​មាន​ជំងឺ​បាត់​ការចងចាំ ដោយសារ​កកឈាម​ក្នុង​ខួរក្បាល ។ លោកយាយ​មិន​ចាំ​ថា គាត់​រៀបការ​ជាមួយ​លោកតា ឆា​រ៉ា ឡើយ ត្រឹមតែ​និយាយថា លោក​តាត​ជា​មិត្ត​ប្រុស​របស់គាត់​ឬ ? លោកតា​ក៏​ប្រះ​ខ្លួន​គេង​ជិត និង ចាប់ដៃ​លោកយាយ​ទៅ​… ៕ សូរ្យកាន្ត (​កា​ពូក​) រូបភាព​ពី​៖ BDreySM