សង់ផ្ទះចម្លែក ដោយវិស្វករចម្លែក

Doliprane TVC

ផ្ទះដ៏ចម្លែកមួយដែលសាងសង់ឡើងពីថ្ម និងដីនៅដាច់ពីគេរបស់លោក Hu Guangzhou ដែលជា បុរសពិការផ្នែកបញ្ហាស្មារតីម្នាក់ រស់នៅក្នុងតំបន់ Weifang ក្នុងខេត្ត Shandong បានក្លាយជារឿង ដ៏គួរឲ្យយកចិត្តទុកដាក់នៅក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ។

សង់ផ្ទះចម្លែក ដោយវិស្វករចម្លែក

ស្ថាបត្យកម្មដ៏ចម្លែក ដែលមើលទៅដូចជាសិល្បៈនៃស្ថាបត្យកម្មបែបទំនើបក្នុងសម័យបច្ចុប្បន្ននេះ ជាក់ស្ដែងទៅ វាកំពុងតែស្ថិតនៅក្នុងការគំរាមកំហែង ក្នុងការដួលរលំនាពេលខាងមុខណាមួយ យ៉ាងប្រាកដ ។ អាជ្ញាធរនៅក្នុងតំបន់បានព្យាយាមបញ្ចុះបញ្ចូលលោក Hu ឲ្យបោះបង់នូវការ សាងសង់នូវផ្ទះរបស់លោកនេះ ព្រោះតែវាមិនអាចស្នាក់នៅបានឡើយ ប៉ុន្តែលោក Hu មិនបាន បោះបង់ឡើយ ហើយថែមទាំងខិតខំសាងសង់ដដែល ។

សង់ផ្ទះចម្លែក ដោយវិស្វករចម្លែក

លោក Hu បានសាងសង់អាគារនេះឡើង ដើម្បីប្អូនប្រុសពីរនាក់របស់គាត់ ទាំងគាត់មិនដែលជឿថា ពួកគេបានស្លាប់អស់រយៈពេលមួយឆ្នាំទៅហើយនោះឡើយ ។ លោក Hu ជឿជាក់ថា ពួកគេនៅ រស់រានមានជីវិតនៅឡើយ បើទោះបីជាអាជ្ញាធរក្នុងតំបន់ខាងលើ ព្យាយាមពន្យល់គាត់ពីការពិត យ៉ាងណាក្ដី ។

សង់ផ្ទះចម្លែក ដោយវិស្វករចម្លែក

ក្រោយការពិចារណាទៅលើលក្ខខណ្ឌរបស់ លោក Hu អាជ្ញាធរក្នុងតំបន់មិនអាចវាយកម្ទេចអគារ របស់លោក Hu បានឡើយ ហើយបច្ចុប្បន្ននេះ លោក Hu បានទទួលផ្ទះដ៏ត្រឹមត្រូវមួយដើម្បីរស់នៅ ។ ជាមួយគ្នានេះដែរ អាជ្ញាធរក្នុងតំបន់ក៏មានគម្រោងក្នុងការកសាងនូវផ្ទះថ្មីមួយផ្សេងទៀតសម្រាប់ លោក នាពេលអនាគតផងដែរ ៕ ខេមរា (ប្រភព៖ CCTVNews)

សង់ផ្ទះចម្លែក ដោយវិស្វករចម្លែក