ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​​រាជធានី​ភ្នំពេញ​ ៖ ផ្តើម​ចេញ​ពី​​ទឹកចិត្ត​សប្បុរសធម៌​ និង​មនុស្សធម៌ ​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​ នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ​ឆ្នាំ​២០១៦ ​នេះ ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ និង​សមាគម​សិស្ស​និស្សិត​អាហា​រូបករណ៍​សម្តេច​តេ​ជោ ​ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​សហការ​ជាមួយ​មន្ត្រី​សាលា​ខណ្ឌ​សែន​សុខ​ ​​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​ និង​ថវិកា​របស់សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​លោកយាយ ថោ​ង ​តូច​ អាយុ​៩៦​ឆ្នាំ​ មាន​​​ជំងឺ​​ប្រចាំ​កាយ ​មានកូន​ស្រី​២​នាក់​ ជា​ស្រី្ត​មេម៉ាយ​រស់នៅ​ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

បន្ទាប់​មក​ក្រុមការងារ​ក៏​​ចុះ​សួរសុខទុក្ខ​ និង​នាំ​យក​អំណោយ​​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ទៅ​ផ្តល់​ដល់​កុមារី សុខ ​ស្រីនី​ អាយុ​៨​ឆ្នាំ​ មាន​​ជំងឺ​ស្វិតដៃជើង​​ពី​កំណើត​ កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ ​ដែល​មាន​ម្តាយ​ឈ្មោះ​ ទេព ស្រីរ​ត្ន័ អាយុ៤២​ឆ្នាំ​ និង​ឪពុក​ឈ្មោះ សុខ ស៊ី​ថា អាយុ​៤២​ឆ្នាំ មានកូន​៦​នាក់​ក្នុង​បន្ទុក រស់​នៅ​ភូមិ​ប្រ​ឡា​ស្អិត ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​​ ។​

ក្រុម​គ្រួសារ​ដែល​​ទទួល​​ការ​យកចិត្តទុកដាក់​ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌​ និង​មនុស្សធម៌ ​​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​​ចំពោះ​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​តែងតែ​ដឹង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ​និង​បាន​ឲ្យ​ក្រុមការងារ​នាំ​យក​អំណោយជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ ​មក​ផ្តល់​ដល់​ពួក​គាត់​នា​ពេល​នេះ​៕