ការ​ចង្អុលបង្ហាញ ​ស្តី​ពី​សកម្មភាព​របស់​ជន​ចាប់ជំរិត ​ក្មេង​ប្រុស​នៅ​ពញាឮ​បាន​បញ្ចប់​ហើយ​ នៅ​មុន​នេះ​បន្តិច

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព ​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ​នេះ សមត្ថកិច្ច​ខេត្ត​បាន​នាំ​ខ្លួន​ជនសង្ស័យ ​ចាប់ជំរិត​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​នៅ​ស្រុក​ពញាឮ ដើម្បី​ទារប្រាក់ ទៅ​ចង្អុលបង្ហាញ​នៅ​បន្ទប់​លេខ​៤ ស្ថិត​ក្នុងភូមិ​ថ្មគោល ក្បែរ​វត្ត​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ទី​ដែល​ជនសង្ស័យ​ឈ្មោះ សួ​ស រ៉ា​ណូ អាយុ​២០​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ឃុំឃាំង​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ តាំង សុ​ហទ័យ បន្ទាប់​ពី​ចាប់​ក្មេង​ពី​ម្តុំ​សាលា​បឋម​សិក្សា​ប​ចេ្ច​ក​វិទ្យា​សម្តេចឪ ស្ថិត​នៅ​ភូមិ​សង្វរ ឃុំ​កំពង់​ហ្លូ​ង ស្រុក​ពញាឮ កាលពី​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៦​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ពេល​នេះ​ការ​ចង្អុលបង្ហាញ​បាន​បញ្ចប់​ហើយ ហើយ​សមត្ថកិច្ច​ក៍​នាំ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​កុម្ភៈ ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ កុម្ភៈ​ដដែល​នេះ​៕

ការ​ចង្អុលបង្ហាញ ​ស្តី​ពី​សកម្មភាព​របស់​ជន​ចាប់ជំរិត ​ក្មេង​ប្រុស​នៅ​ពញាឮ​បាន​បញ្ចប់​ហើយ​ នៅ​មុន​នេះ​បន្តិច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត