កម្ពុជា​បាន​បញ្ជូន​ពលករ​ ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ៦២ ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០១៥

Doliprane TVC

​ភ្នំពេញៈ​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត​សំហេង បាន​ថ្លែងថា​ក្នុង​ឆ្នាំ​២០១៥​កន្លងមក​ក្រ​​សួង​បានធ្វើការ​បញ្ជូន​ពលក​រ​កម្ពុជា​ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស​ចំនួន ៦២​ម៉ឺន​នាក់​ក្នុងនោះ អាច​រកប្រាក់​ចំណូល​ជា​មធ្យម​ប្រមាណ​ជាង​១០០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ត្រឡប់មក​ប្រ​ទែស​ទៀតផង​។ ​ការបញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​បែបនេះ​ធ្វើឡើង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ​២០១៥ ​និង​ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ ​កាលពី​ថ្ងៃទី​១៧​ ខែកុម្ភៈ​ឆ្នាំ​២០១៦​ កន្លងមក​។​

កម្ពុជា​បាន​បញ្ជូន​ពលករ​ ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ៦២ ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០១៥

​ថ្លែង​នៅក្នុង​ពិធី​នេះ​លោក អ៊ិត​សំហេង​បាន​មានប្រសាសន៍ថា ក្នុងចំណោម​ការបញ្ជូន​ពលករ​ទៅ​បំពេញការងារ​នៅ​​ក្រៅប្រទេស​នេះ​មាន​ប្រទេស​ថៃ​ចំនួន ៥៤​ម៉ឺន​នាក់ ម៉ាឡេស៊ី ៣៨៣៣​នាក់ ជប៉ុន ២២៨៨​នាក់ សិង្ហ​បុរី ៤០១​នាក់ សា​ធា​រណៈ​រដ្ឋ​កូរ៉េ ៤៤៣៣០​នាក់ និង ក្នុងនេះ​ពួកគេ​អាច​ទ​ទួ​លោ​បាន​ប្រាក់ចំណូល​ជា​មធ្យម​ក្នុង​មួយឆ្នាំ​ប្រមាណ​មួយ​ពាន់​​លាន​ដុល្លារ​អាមេរិក​។​

​ទោះបីយ៉ាងណា​លោក​បាន​ថ្លែង​ដែរ​ថា ក្នុងចំណោម​នេះ​ពលករ​កម្ពុជា​ដែល​ចេញទៅ​បំពេញការងារ​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ប្រមាណ ៤០​ម៉ឺន​នាក់ និង​នៅ​ប្រទេស​ម៉ាឡេស៊ី សាធារណៈរដ្ឋ​កូរ៉េ​មួយចំនួនទៀត​ផងដែរ​។​ ជាមួយគ្នានេះ​ក្រសួង​តែង​យកចិត្តទុកដាក់​ចំពោះ​ពលករ​ដែល​ចេញទៅ​បំពេញការងារ​នៅ​ប្រទេសជិតខាង​មិន​ស្របច្បាប់​ដើម្បីឱ្យ​ប្រែ​ក្លាយជា​ស្របច្បាប់​វិញ​ផងដែរ​។​

កម្ពុជា​បាន​បញ្ជូន​ពលករ​ ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ៦២ ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០១៥

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា ក្នុង​បរិបទ​សេដ្ឋកិច្ច​នៃ​សកល​ភា​វូ​នីយកម្ម​នាពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​អាច​នឹង​​មាន​កំណើន គឺ​ដោយ​អាស្រ័យ​លើ​ផលិតភាព​ខ្ពស់​របស់​កម្លាំង​ពលកម្ម ដែលមាន​គុណវុឌ្ឍិ​ត្រឹមត្រូវ​និង​មាន​សមត្ថភាព​​ផលិតផល​ខ្ពស់ ។​ទ​ន្ទឺ​ម​នឹង​គ្នា​នេះ​រាជ​រដ្ឋា​ភី​បាល​កម្ពុជា​ដែលមាន​ភាព​ប្រទាក់ក្រឡា​គ្នា​និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ព្រមទាំង​ទាញ​ផលប្រយោជន៍​ពី​សក្តានុពល នៃ​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០១៦ ​ដែលមាន​ចក្ខុវិស័យ​ជំរុញ​កែប្រែ​និង​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​នៅ​កម្ពុជា​ពី ឧស្សាហកម្ម​អតិពលកម្ម​ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម​ឆ្នាំ ២០២៥ សំដៅ​ផ្លាស់ប្តូរ​ពី​ឧស្សាហកម្ម​ដែលមាន​តម្លៃបន្ថែម​ទាប​ទៅជា​ឧស្សាហក​​ម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់​ដើម្បី​លើ​កម្ពស់​ភាព​ប្រកួតប្រជែង​និង​ផលិតភាព​ការងារ​នៅ​កម្ពុជា​កាន់តែ​ប្រសើ់រឡើង​បន្ថែមទៀត​៕ ​ដេប៉ូ​