សារព្រមាន សុខភាពលើ កញ្ចប់បារី ជារូបភាព នឹងចេញជារូបរាង នៅខែកក្កដាខាងមុខ

ភ្នំពេញ៖ នៅក្នុងខែកក្កដាឆ្នាំ២០១៦ ខាងមុខ ប្រជាពលរដ្ឋកម្ពុជានឹងឃើញ សារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពនៅគ្រប់កញ្ចប់បារី និងផលិតផលថ្នាំជក់ទាំងអស់។

កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញ នូវអនុក្រឹត្យស្ដីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពនៅលើកញ្ចប់ ផលិតផលថ្នាំជក់ ដែលឧស្សាហករថ្នាំជក់ទាំងអស់មានរយៈពេល ៩ខែ ដើម្បីរៀបចំបោះពុម្ពសារដូចដែលមានចែងក្នុងអនុក្រឹត្យ។ សេចក្តីប្រកាសព័ត៌មានរបស់ អង្គការចលនាដើម្បីសុខភាពកម្ពុជាបានឲ្យដឹងថា ការបោះពុម្ពសារព្រមានសុខភាពជារូបភាពលើកញ្ចប់បារី វាមិនមែនជាការដាក់ទណ្ឌកម្មចំពោះរូបវ័ន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដូចដែលមតិបំភ័ន្តមួយចំនួន បានលើកឡើងដោយឧស្សាហករថ្នាំជក់ ដែលមានបំណងពន្យាពេលក្នុងការអនុវត្តវិធានការនេះទេ។

តែផ្ទុយមកវិញគឺជាវិធីសាស្ត្រ សង្គ្រោះជីវិតពលរដ្ឋកម្ពុជាពីផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់ ដូចដែលបានដឹងហើយថា ១ថ្ងៃមានពលរដ្ឋកម្ពុជាជិត៣០នាក់ បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់។  ការបោះពុម្ពសារព្រមានសុខភាព ជារូបភាពនៅលើកញ្ចប់បារី គឺជាវិធានការមាន ប្រសិទ្ធភាពក្នុងការបង្ការកុមារ និងអ្នកមិនចេះជក់បារី ពីការចាប់ផ្ដើមជក់បារី។

ម៉្យាងទៀតវាជាវិធីសាស្ត្រជួយអ្នក ជក់ឲ្យផ្ដាច់បារីតាមរយៈការបង្ហាញព័ត៌មាន ជារូបភាពជាក់ស្ដែងពីផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់ ទោះបីជាអ្នកនោះ ចេះឬមិនចេះអក្សរ ដែលវាស្របនឹងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអំពាវនាវឲ្យពលរដ្ឋកម្ពុជាផ្ដាច់បារី ព្រោះវានាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព។
 
ការព្យាយាមពន្យារពេល ឬបង្អាក់ការអនុវត្តវិធានការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយឧស្សាហករថ្នាំជក់ជាទង្វើផ្ទុយនឹងឆន្ទៈនៃច្បាប់និងប្រសាសន៍របស់សម្ដេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា។សង្ឃឹមថា នៅខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះគ្រប់កញ្ចប់បារី និងផលិតផលថ្នាំជក់ទាំងអស់ នឹងមានសារព្រមានសុខភាព ជាភាសាខ្មែរនិងជារូបភាព ដែលមានទំហំ ៥៥% នៃកញ្ចប់៕