លោក ប៉ុល សារឿន ៖ ពលទាហាន ត្រូវចេះប្រើប្រាស់ បណ្ដាញទំនាក់ ទំនងសង្គម ដើម្បីអភិវឌ្ឍ សមត្ថភាពបន្ថែម

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានថ្លែងបញ្ជាឲ្យបណ្ដាពលទាហាន នៃកងយោធពល ខេមរភូមិន្ទទាំងអស់ ឲ្យចេះប្រើប្រាស់ ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម (Internet) ជាពិសេស Facebook ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង ឲ្យកាន់តែមុតស្រួចថែមទៀត។

នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានថ្លែងក្នុងពិធីបូកសរុបលទ្ធផលយោធាឆ្នាំ២០១៥ និងផ្សព្វផ្សាយផែន ការសកម្មភាពការងារយោធាឆ្នាំ២០១៦ របស់កងពលអន្តរាគមន៍លេខ២ នាខេត្តព្រះវិហារថា " បច្ចេកវិទ្យា ព័ត៌មានវិទ្យាមានការរីកចំរើន យ៉ាឆាប់រហ័ស ដូច្នេះសូមឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំអស់ នៃកងយោធពលខេមរភូមិន្ទ ជាពិសេស ក្នុងជួរថ្នាក់ដឹកនាំនៃបណ្ដាកងឯកភាព ត្រូវសិក្សាដើម្បីចេះប្រើប្រាស់ប្រព័ន្ធ Internet បណ្ដាញសង្គម Facebook ជាដើម ព្រោះវាបានផ្ដល់អត្ថ ប្រយោជន៍យ៉ាងច្រើនលើផ្នែកព័ត៌មាន និងធ្វើឱ្យយើងអាចសិក្សារៀនសូត្រ តាមប្រព័ន្ធ Internet នូវមេរៀន ណាមួយដែលចាំបាច់បំផុតសំដៅអភិវឌ្ឍ សមត្ថភាពរបស់យើងកាន់ តែមុតស្រួចមានន័យថា ធ្វើយ៉ាងណាឱ្យ ពិភពលោកស្ថិតនៅលើបាតដៃរបស់យើង"។

 ជាងនេះទៀត លោកនាយឧត្ដមសេនីយ៍ ក៏បានស្នើឲ្យពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ត្រូវធ្វើអត្តសញ្ញាណប័ណ្ណស៊ីវិល ឱ្យគ្រប់គ្នា ប្រយោជន៍ដើម្បីប្រើប្រាស់ជាផ្លូវការក្នុងកិច្ចការរដ្ឋបាលស៊ីវិល ជាពិសេស ដើម្បីចូលរួមបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។

លោក ប៉ុល សារឿន បានបន្ថែមថា "បញ្ហាមួយទៀតដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ ដោះស្រាយនោះ គឺ ការធ្វើអត្តសញ្ញាណប័ណ្ណ ស៊ីវិលគំរូថ្មី ដូច្នេះបណ្ដាកងឯកភាព ត្រូវសហការជាមួយ ស្ថាប័នមានសមត្ថពាក់ព័ន្ធដើម្បីជំរុញឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំអស់ នៃកងយោធពលខេមរភូមិន្ទ ត្រូវធ្វើអត្តសញ្ញាណប័ណ្ណស៊ីវិលឱ្យគ្រប់គ្នា ប្រយោជន៍ដើម្បីប្រើប្រាស់ជាផ្លូវការ ក្នុងកិច្ចការរដ្ឋបាលស៊ីវិល ជាពិសេស ដើម្បីចូលរួមបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះ"។

ក្នុងទិសដៅអនុវត្តឆ្នាំ២០១៦  នាយឧត្ដមសេនីយ៍ ប៉ុលសារឿន បានបញ្ជាឲ្យកងពលទាំងអស់ត្រូវបន្ត យកចិត្តទុកដាក់ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដោយឈរលើកត្តាសាមគ្គីឯកភាពផ្ទៃក្នុង រួមគ្នាដោះស្រាយ បញ្ហាប្រឈមនានា ដើម្បីបន្តអភិវឌ្ឍអង្គភាព និងកងយោធពល ខេមរភូមិន្ទ ឱ្យកាន់តែមានសក្តានុពល រួមចំណែកក្នុងកិច្ចការកែទម្រង់ របស់កងយោធពលខេមរភូមិន្ទ ស្របតាមគោល ការណ៍ជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដោយផ្ដោតការយកចិត្តទុកដាក់ ក្នុងការថែរក្សាស្ថិរភាពតាមខ្សែបន្ទាត់ព្រំដែន ថែរក្សាសន្តិភាពសុវត្ថិភាពសង្គម ចូលរួមធ្វើឱ្យភូមិ-ឃុំមានសុវត្ថិភាពខិតខំចិញ្ចឹម ទ័ពពង្រឹងការងារអប់រំចិត្តសាស្ត្រ និងរិះរកគ្រប់វិធី ដោយពិគ្រោះយោបល់ ជាមួយអង្គភាពសម្ព័ន្ធ មេត្រីភាព ដើម្បីឱ្យអង្គភាពអាចជួយខ្លួនឯងបាន៕

លោក ប៉ុល សារឿន ៖ ពលទាហាន ត្រូវចេះប្រើប្រាស់ បណ្ដាញទំនាក់ ទំនងសង្គម ដើម្បីអភិវឌ្ឍ សមត្ថភាពបន្ថែម

លោក ប៉ុល សារឿន ៖ ពលទាហាន ត្រូវចេះប្រើប្រាស់ បណ្ដាញទំនាក់ ទំនងសង្គម ដើម្បីអភិវឌ្ឍ សមត្ថភាពបន្ថែម

លោក ប៉ុល សារឿន ៖ ពលទាហាន ត្រូវចេះប្រើប្រាស់ បណ្ដាញទំនាក់ ទំនងសង្គម ដើម្បីអភិវឌ្ឍ សមត្ថភាពបន្ថែម