​លីគ​រដូវ​កាល​នេះ គ្រប់​កីឡដ្ឋាន​ តម្លៃ​សំបុត្រ​៥ពាន់រៀល និង​៣​ពាន់​រៀល


​លីគ​រដូវ​កាល​នេះ គ្រប់​កីឡដ្ឋាន​ តម្លៃ​សំបុត្រ​៥ពាន់រៀល និង​៣​ពាន់​រៀល

តម្លៃ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​លីគ​​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៦​នេះ​​​ដូច​គ្នា​ទាំង​អស់​នៃ​កីឡដ្ឋាន​ដែល​ទទួល​រៀប​ចំ​ការ​ប្រកួត​ពោល​គឺ​៥​ពាន់​រៀល​ និង​៣​ពាន់​រៀល។

 

តាម​ការ​ឲ្យ​ដឹង​ពី Page របស់​​ភ្នំពេញ​ក្រោន​ថា សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​ថា​ ​សំបុត្រ​ទស្សនា​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​នៅ​ពហុកីឡដ្ឋាន​ជាតិ​ នៅ​កីឡដ្ឋាន​ RSN ព្រម​ទាំង​កីឡដ្ឋាន​ផ្សេង​ៗ​ទៀត​ដែល​រៀប​ចំ​ការ​ប្រកួត​គឺតម្លៃ​​ដូច​គ្នា​​ទាំង​អស់​ក្នុង​នោះ​កន្លែង​មាន​ដំបូល​តម្លៃ​​​៥០០០​រៀល​​ និង​កន្លែង​អត់​មាន​ដំបូល​តម្លៃ​​៣០០០​រៀល។

 

ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​សុក្រ​ ទី​១៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ហើយ​ដែល​រ​បើក​ឆាក​ដំបូង​គឺ​ក្រុម​ជើង​ឯក​ចាស់​ ភ្នំពេញ​ក្រោន​ទទួល​ស្វាគមន៍​ក្រុម​ខេមបូឌានថាយហ្គឺរ​នៅ​កីឡដ្ឋាន​ RSN វេលា​ម៉ោង​៦​ល្ងាច​ និង​ផ្សាយ​ផ្ទាល់​ដោយ​ BTV៕

 

​លីគ​រដូវ​កាល​នេះ គ្រប់​កីឡដ្ឋាន​ តម្លៃ​សំបុត្រ​៥ពាន់រៀល និង​៣​ពាន់​រៀល

 

អត្ថបទ៖ ជាន ចាន់រ៉ា