NOCC ​បង្ហាញ​ចំណុច​ខ្លាំង​ និង​​ខ្សោយ​​ជុំ​វិញ​​​កីឡា​ខ្មែរ​ឆ្នាំ​២០១៥


NOCC ​បង្ហាញ​ចំណុច​ខ្លាំង​ និង​​ខ្សោយ​​ជុំ​វិញ​​​កីឡា​ខ្មែរ​ឆ្នាំ​២០១៥

​​មហាសន្និបាត​បូក​សរុប​ការ​ងារ​​​​ប្រចាំ​ឆ្នាំ​២០១៥ ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ​​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​ បាន​ដាក់​បង្ហាញ​​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​​ជុំ​វិញ​វិស័យ​កីឡា​នៅ​កម្ពុជា​ប្រចាំ​​ឆ្នាំ​២០១៥ ​កន្លង​ទៅ។

 

NOCC ​បង្ហាញ​ចំណុច​ខ្លាំង​ និង​​ខ្សោយ​​ជុំ​វិញ​​​កីឡា​ខ្មែរ​ឆ្នាំ​២០១៥

 

​តាម​របាយ​ការ​បូកសរុប​ការ​ងារ​ប្រចាំ​ឆ្នាំ​ របស់​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​​ពី​ចំណុច​​ខ្លាំង និង​ចំណុខ​ខ្សោយ​​នៃ​វិស័យ​កីឡា​របស់​កម្ពុជា​​​ប្រចាំ​ឆ្នាំ​២០១៥ ​​​។

 

ចំណុច​ខ្លាំង​មាន​ចំនួន ៤​ចំណុច​គឺ​៖

១- ចលនា​អូឡាំពិក​កម្ពុជា​មាន​សុឆន្ទៈ​រីក​ចំរើន​​ខ្លាំង​ក្នុង​ឆ្នាំ​២០១៥ ​ពិសេស​សកម្មភាព​​កីឡា​ជាតិ​ ត្រូវ​បាន​មហា​ជន​ប្រជាពលរដ្ឋ​ យុវជន​ គាំទ្រ​​យ៉ាង​គគ្រឹកគគ្រេង។
- ​គុណ​តម្លៃ​​កីឡា​ជាតិ​ត្រូវ​បាន​លើក​កម្ពស់​ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល។
៣-​​ ថ្នាក់​ដឹក​នាំ​​ និង​មន្ត្រី​កីឡា​ សហការ​​គ្នា​បាន​គ្រប់​ជ្រុងជ្រោយ​ ​ព្រម​ទាំង​មាន​​សាមគ្គីភាព​​ក្នុង​ការងារ​កីឡា​ជាតិ។ គ្រប់​ភាគី​​ពាក់ព័ន្ធ​​កីឡា​មាន​ឆន្ទៈ​ចូលរួម​កសាង​​សេចក្ដី​ព្រាង​មេ Sea Games ​ឆ្នាំ​២០២៣។
៤-​ លើ​ឆាក​អន្តរជាតិ​កាន់​តែ​ល្បី​​ល្បាញ​ និង​មាន​ប្រជាប្រិយភាព​​ស្មើ​ប្រទេស​ដទៃ​​ក្នុង​ចលនា​កីឡា។

 

​ចំណែក​ចំណុច​ខ្សោយ​មាន​ចំនួន ២​ចំណុច​គឺ៖
១-​ នៅ​តែ​ខ្វះ​​ធនធាន​​មនុស្ស​​ជំនាញ​ និង​មធ្យោបាយ​​ផ្ដល់​​ឱកាស​​សាង​គុណ​​ភាព​កីឡា​​​។
២-​​ ស្មារតី​​សហការ​​ និង​ការ​បំពេញ​​​​ការងារ​ជា​ក្រុម​ពុំ​ទាន់​​ស៊ីចង្វាក់​​គ្នា​ល្អ​​ ​ដែល​ទាមទារ​បទដ្ឋាន​​សហការ​​ និង​គោល​នយោបាយ​​​​​របស់​ថ្នាក់​ដឹកនាំ​​ពាក់ព័ន្ធ​​កំណត់​យន្តការ​សហការ​គ្នា​ជាដើម។

 

 

 

NOCC ​បង្ហាញ​ចំណុច​ខ្លាំង​ និង​​ខ្សោយ​​ជុំ​វិញ​​​កីឡា​ខ្មែរ​ឆ្នាំ​២០១៥

 

NOCC ​បង្ហាញ​ចំណុច​ខ្លាំង​ និង​​ខ្សោយ​​ជុំ​វិញ​​​កីឡា​ខ្មែរ​ឆ្នាំ​២០១៥

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​