ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​​ដឹង​ថា ក្នុង​ផែនការ​ដោះស្រាយ​ប​ញ្ហាទឹក​ជន់​លិច​​លើ​​ដង​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី នៅ​ថ្ងៃ​ទី​១៧ ​ខែកុម្ភៈ​ ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ចាប់​​​ផ្តើម​​ការដ្ឋាន​ដាក់​លូ​ទំហំ១​ម៉ែត្រ ប្រវែង១៨០៧​​ម៉ែត្រ ចាប់ពី​ចំណុច​​ភ្លើង​​ស្តុ​ប​ណ័​រ​ប្រ៊ី​ត​​រហូត​ដល់​ស្ពាន​អាកាស​៧​មក​រា​ ។

សាលា​រាជធានី​ភ្នំពេញ ​ស្នើ​​សុំ​ការ​យោគយល់​​និង​អធ្យាស្រ័យ​ចំពោះ​ការ​រំខាន​ដល់​​​​ការ​ធ្វើ​ដំណើរ​​លើ​ដងផ្លូវ​​ដែល​កំពុង​ដំណើរការ​ខាង​លើនេះ ៕