ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ ប្រធានគណៈកម្មាធិការជាតិអូឡំាពិកកម្ពុជា​ លោក ថោង ខុន​ បានមានប្រសាសន៍ថា ​ដោយមើលឃើញពីការរីកចម្រើន ​និងការគំាទ្រ​លើកទឹកចិត្តរបស់​ពលរដ្ឋលើវិស័យកីឡា​ ​ពិសេសកីឡាបាល់ទាត់​ ប៉េតង់និងវិញ្ញាសាវីវ៉ូណាម ​ដោយទទួលបានមេដាយមាសពិភពលោក​ជាដើមនោះ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ បានដំឡើងបា្រក់ខែនិងបា្រក់ឧបត្ថម្ភនានា​សម្រាប់កីឡាករកីឡាការិនីជម្រើសជាតិម្នាក់ៗ​ទទួលបានជិត៥០០ដុល្លារក្នុងមួយខែ។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍​មានប្រសាសន៍ខាងលើបែបនេះ ​បានធ្វើឡើងនៅក្នុងពិធីបើកសន្និបាត​បូកសរុបការងារប្រចំាឆ្នាំ២០១៥របស់​​គណៈកម្មាធិការជាតិអូឡំាពិក​កម្ពុជា នាព្រឹកថ្ងៃទី១៨ កុម្ភៈ ​២០១៦ ។ បើតាមលោក ថោង ខុន ការដំឡើង​កាលពីឆ្នាំ២០១៥កន្លងមកនេះ ​គឺឡើងជិត៣ដងបើប្រៀបធៀប​ទៅនឹងឆ្នាំមុនៗ ៕