ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ៖ មានការ​ភ្ញាក់ផ្អើល​មួយ ខណៈ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​ទារក​ក្នុង​គំនរ​សំរាម​មួយ​កន្លែង កាលពី​វេលា​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ម្តុំ​ទន្លេ​អុំ ត្រង់​ព្រំប្រទល់​ភូមិ​បឹង​កុក និង​ភូមិ​អំពិល​លើ ក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់​ចាម ដែល​មើលទៅ​គួរ​ឱ្យ​អាណិត និង​សង្វេគ​ណាស់ ព្រោះ​នៅ​លើ​ខ្លួន​មាន​ស្រមោច​រោម​ពេញ ដោយ​ត្រូវ​គេ​សង្ស័យ​ថា ទើប​នឹងកើត ​ហើយ​បាន​ស្លាប់​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​​ ។

សព​ទារក​ខាងលើ​គេ​មិនដឹង​ថា ត្រូវ​គេ​ប្លុង​ចោល​តាំងពី​ពេល​ណា​នោះ​ទេ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ម្នាក់​យក​សំរាម​ទៅ​ចាក់ចោល​ក្បែរ​នោះ ក៏​ត្រូវ​ប្រទះ​ឃើញ​សព​តែ​ម្តង រួច​បានរ​ត់ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ត្រួតពិនិត្យ ។ បន្ទាប់​ធ្វើការ​ត្រួត​ពិនិត្យ​​រួច បាន​សព​ទារក​នោះ​ទៅ​កប់​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ ពី​កន្លែង​កើតហេតុ ។