ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តស្វាយរៀង​ ៖​ មាន​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​​មួយ​​បាន​​កើតឡើង​រវាង​ម៉ូតូ​​បុក​​ម៉ូតូ​បណ្តាល​ឲ្យ​​មាន​មនុស្ស​​​​រង​របួសធ្ងន់​និង​ស្រាល​​៣នាក់​ ​​កាលពី​វេលាម៉ោង៦​និង​៤៥​នាទី​ព្រឹកថ្ងៃ​ទី​១៨ ​កុម្ភៈ​​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ស្ថិត​នៅ​ក្នុង​ភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

​​តាម​សាក្សីនៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​​បុរស​​ឈ្មោះ​ រៀម​ សា​រិ​ន ​​អាយុ​៣១ឆ្នាំ​ ​ជា​​កម្មរ​រោងចក្រ ​រស់នៅ​ភូមិ​ថ្មី​ ឃុំ​សំបួរ​ ស្រុក​ស្វាយ​ទាប ​ជិះ​ម៉ូត​ម៉ាក​ហុងដា​ ធុន​សេ​១២៥​ ​ស៊េរី​ឆ្នាំ​​២០១២​ ព​ណ៌​​ខ្មៅ​​​មួយ​គ្រឿង​ ​ឌុ​ប​ស្ត្រី​ម្នាក់​ ឈ្មោះ​ ស៊ឹ​ម ​ស្រី​ណា​ក់​ អាយុ​២៤​ឆ្នាំ​ ​​ជាក​ម្មការិ​​នី​រោងចក្រ​រស់នៅ​ភូមិ​ជាមួយ​គ្នា​ ​ធ្វើ​ដំណើរ​ពី​​​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ​​ក៏​បុក​​ជា​មួយ​​​ម៉ូតូ​មួយ​គ្រឿង​​ទៀត​ម៉ាក​ហុងដា​ ​ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ព​ណ៌​ខ្មៅ ​បើកបរដោយ​ឈ្មោះ មុំ សាមុ​ល ​អាយុ​៥៥​ឆ្នាំ ​​ជា​កសិករ ​ដែល​​ធ្វើ​ដំណើរ​​ពី​ត្បូង​ទៅ​ជើង ​ពេញទំហឹង​​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ធ្ងន់​​ស្រាល​និង​សន្លប់​នៅ​នឹ​ង​កន្លែ​ង​តែ​ម្តង ។​

​ក្រោយ​​កើតហេតុ ​អ្នក​រង​គ្រោះ​ទាំង​៣​នាក់​ ​ត្រូវ​រថយន្ត​​សាមុយ​ដឹក​​​​ទៅ​សង្គ្រោះ​នៅ​​​មន្ទី​រពេទ្យ​ខេត្តស្វាយរៀង​ ​។ ចំណែក​ម៉ូតូ​ទាំង​ពី​រ​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​​​វាស់វែង​រួច​​​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​របាល​ស្រុក​ស្វាយ​ទាប​ ​ដើម្បី​រង់​​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕