មិនគួរឲ្យជឿ! ស្រោមអនាម័យ អាយុកាល ២០០ឆ្នាំ ផលិតចេញពី ពោះវៀនសត្វ ត្រូវបានដាក់លក់ តាមអនឡាញ

បរទេស៖ កាលពីពេលថ្មីៗនេះ ស្រោមអនាម័យ ដែលត្រូវបានគេផលិត ចេញពីពោះវៀនសត្វ អាយុកាល ជាង២០០ឆ្នាំមកហើយនោះ ត្រូវបានគេដាក់លក់ដេញថ្លៃតាមអនឡាញ ក្នុងតម្លៃ ៤៦០ផោន (ប្រមាណ ៦៥០ដុល្លារអាមេរិក)។

មិនគួរឲ្យជឿ! ស្រោមអនាម័យ អាយុកាល ២០០ឆ្នាំ ផលិតចេញពី ពោះវៀនសត្វ ត្រូវបានដាក់លក់ តាមអនឡាញ
ស្រោមអនាម័យ ផលិតចេញពី ពោះវៀនសត្វ មានអាយុកាល ជាង២០០ឆ្នាំ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រោមអនាម័យសម្រាប់បង្កាមេរោគនេះ ត្រូវបានគេប្រើប្រាស់ នៅក្នុងសតវត្សរ៍ ទី១៨ ឬ ទី១៩ ដោយផលិតចេញពីពោះវៀនសត្វចៀម។ ស្រោមអនាម័យ ដែលមានអាយុកាល ដ៏ចំណាស់នេះ នៅសល់មិនច្រើនទេ ហើយភាគច្រើនត្រូវគេយកទៅរក្សាទុកក្នុងសារមន្ទីរ។

គួរឲ្យដឹងផងដែរថា ស្រោមអនាម័យកាលពីសម័យនោះ (សតវត្សរ៍ ទី១៨ ឬ ទី១៩) ក្រៅពីសត្វចៀម ក៏មានផលិតឡើងចេញពីពោះវៀនសត្វផ្សេងទៀតផងដែរ ដូចជា ជ្រូក គោ និងពពែ ជាដើម។ ជាមួយគ្នានេះដែរ ដោយសារតែ វាមានតម្លៃថ្លៃ និងត្រូវចំណាយពេលវេលាច្រើនក្នុងការផលិត ដូច្នេះមានតែអ្នកមានទ្រព្យស្តុកស្តមប៉ុណ្ណោះ ដែលមានសមត្ថភាពចំណាយ លើការប្រើប្រាស់ស្រោមអនាម័យទាំងនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីមានវត្តមាន របស់ស្រោមអនាម័យកៅស៊ូ ដែលមានតម្លៃថោក ចាប់ពីសតវត្សទី១៩ មក ស្រោមអនាម័យដែលផលិតចេញពីពោះវៀនសត្វ ត្រូវបានគេបោះបង់ចោល លែងប្រើប្រាស់តែម្តង។

យ៉ាងណាមិញ ក្នុងអំឡុងពេលដាក់លក់ដេញថ្លៃ នៅលើគេហទំព័រ Catawiki មានការចាប់អារម្មណ៍យ៉ាងច្រើន ចំពោះស្រោមអនាម័យបុរាណនោះ និងមានការចូលរួមដេញថ្លៃយ៉ាងគគ្រឹកគគ្រេង រហូតដល់ស្រោមអនាម័យនោះ ឡើងថ្លៃស្ទើរទ្វេរជា៣នៃតម្លៃដំបូងរបស់វា ធ្វើឲ្យវាជាប់ឈ្មោះជាស្រោមអនាម័យដែលមានតម្លៃថ្លៃបំផុត លើពិភពលោកថែមទៀតផង។

មិនគួរឲ្យជឿ! ស្រោមអនាម័យ អាយុកាល ២០០ឆ្នាំ ផលិតចេញពី ពោះវៀនសត្វ ត្រូវបានដាក់លក់ តាមអនឡាញ
ស្រោមអនាម័យ ផលិតចេញពី ពោះវៀនសត្វ មានអាយុកាល ជាង២០០ឆ្នាំ និងមានប្រវែង ១៩សង់ទីម៉ែត្រ

គួរបញ្ជាក់ផងដែរថា ស្រោមអនាម័យ ដែលផលិតចេញពីពោះវៀនសត្វចៀមខាងលើ ត្រូវបានគេរកឃើញ នៅក្នុងប្រទេសបារាំង មានប្រវែង ១៩សង់ទីម៉ែត្រ ខណៈស្រោមអនាម័យនាពេលបច្ចុប្បន្ននេះ មានប្រវែងជាមធ្យម ត្រឹមតែ ១៨សង់ទីម៉ែត្រតែប៉ុណ្ណោះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត