ក្ដៅៗ​! ហុងដា​ទើប​បង្ហាញ​ម៉ូតូ​ MSX ស៊េរី​ថ្មី​ ឃើញ​​ភ្លាមបាក់​ចិត្ត​ស្រឡាញ់​ភ្លែត​

ក្ដៅៗ​! ហុងដា​ទើប​បង្ហាញ​ម៉ូតូ​ MSX ស៊េរី​ថ្មី​ ឃើញ​​ភ្លាមបាក់​ចិត្ត​ស្រឡាញ់​ភ្លែត​

ទើប​​តែ​ប៉ុន្មាន​ម៉ោង​មុន​​នេះ​បន្តិច​ ក្រុមហ៊ុន​ហុងដា​ប្រចាំ​ប្រទេស​ថៃ​បាន​បញ្ចេញ​ម៉ូតូ​ស៊េរី​​ថ្មី​មួយ​ប្រភេទ​​ដែល​ជា​ការ​អាប់ដេត​រូបរាង​ពី​ម៉ូតូ​ MSX។​

 

ក្ដៅៗ​! ហុងដា​ទើប​បង្ហាញ​ម៉ូតូ​ MSX ស៊េរី​ថ្មី​ ឃើញ​​ភ្លាមបាក់​ចិត្ត​ស្រឡាញ់​ភ្លែត​

 

ម៉ូតូ​ស៊េរី​​ថ្មី​ដែល​ជា​​ម៉ូដែល​ MSX 125SF ​នេះ​គឺ​មាន​រូបរាង​ខុស​ប្លែក​ពី​ស៊េរី​ធម្មតា​បន្តិច​ ហើយ​ថែម​ទាំង​មាន​បន្ថែម​ ក៏​ដូច​ជា​កែ​សម្រួល​មុខងារ​មួយ​ចំនួន។ បើ​សង្កេត​មើល​លើ​រូបភាព​ឃើញ​ថា​អំពូល​បំភ្លឺ​ផ្លូវ​របស់​​ម៉ូតូ​នេះ​គឺ​​ជា​ប្រភេទ​អំពូល​ LED ​ដែល​មាន​ពណ៌​ខៀវ​ខុស​ប្លែក​ពី​ម៉ូតូ​ដទៃ។ ​មិន​តែ​ប៉ុណ្ណោះ​​បំពង់​ស៊ីមំាង​ហាក់​បាន​បន្ថយ​កម្ពស់​របស់​វា​​ឲ្យ​ទាប​ជាង​​មុន​ផង​ដែរ។

 

ក្ដៅៗ​! ហុងដា​ទើប​បង្ហាញ​ម៉ូតូ​ MSX ស៊េរី​ថ្មី​ ឃើញ​​ភ្លាមបាក់​ចិត្ត​ស្រឡាញ់​ភ្លែត​

 

ក្ដៅៗ​! ហុងដា​ទើប​បង្ហាញ​ម៉ូតូ​ MSX ស៊េរី​ថ្មី​ ឃើញ​​ភ្លាមបាក់​ចិត្ត​ស្រឡាញ់​ភ្លែត​

 

ដុំ​ហ្វ្រាំង​របស់​ MSX 125SF នេះ​ដែរ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ប្រើ​ប្រាស់​ពណ៌​ក្រហម​ឆើត​​ ដែល​មាន​ភាព​ស្អាត​ប្លែក។ ចំពោះ​សោ​ដែល​ប្រើ​សម្រាប់​បញ្ឆេះ​ម៉ាស៊ីន​ម៉ូតូ​វិញ​ក៏​មាន​ការ​រចនា​រូបរាង​ប្លែក​ពី​ធម្មតា​ ដោយ​វា​អាច​បត់​ចូល​បាន​ដូច​ជា​កាំបិត​យ៉ាង​អញ្ចឹង។ ក្រុមហ៊ុន​ហុងដា​បាន​ហៅ​សោ​ប្រភេទ​នេះ​ថា​ Jack Knife Key។​

 

ក្ដៅៗ​! ហុងដា​ទើប​បង្ហាញ​ម៉ូតូ​ MSX ស៊េរី​ថ្មី​ ឃើញ​​ភ្លាមបាក់​ចិត្ត​ស្រឡាញ់​ភ្លែត​

 

ក្ដៅៗ​! ហុងដា​ទើប​បង្ហាញ​ម៉ូតូ​ MSX ស៊េរី​ថ្មី​ ឃើញ​​ភ្លាមបាក់​ចិត្ត​ស្រឡាញ់​ភ្លែត​

 

​​​​​​​​​​​​និយាយ​ពី​ម៉ាស៊ីន​វិញ​គឺ​មាន​កម្លាំង​មិន​ខុស​ពី MSX ​​ស៊េរី​ធម្មតា​ឡើយ​ ពោល​មាន​កម្លាំង​១២៥​សេសេ។ ចំណែក​ឯ​ពណ៌​​មាន​ជា​បួន​ប្រភេទ​ឲ្យ​ជ្រើស​រើស​ គឺ​ពណ៌​​លឿង​, ក្រហម-​ប្រផេះ, ស-ប្រផេះ និង​ពណ៌​ប្រផេះ​ងងឹត។

 

ក្ដៅៗ​! ហុងដា​ទើប​បង្ហាញ​ម៉ូតូ​ MSX ស៊េរី​ថ្មី​ ឃើញ​​ភ្លាមបាក់​ចិត្ត​ស្រឡាញ់​ភ្លែត​

 

បើ​តាម​វិបសាយ​ mocyc បាន​ឲ្យ​ដឹង​ថា​ម៉ូតូ​ MSX 125SF នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ថៃ​ក្នុង​តម្លៃ​ ៧០ ៥០០​បាត (ប្រមាណ​​១៩៨២​ដុល្លារ)៕​​

 

 

ចុច​អាន៖ ម៉ូតូ​ MSX ​​ពេល​ប្ដូរ​​ប្រើ​ម៉ាស៊ីន​របស់​​ Ducati ​សមត្ថភាព​មិន​ធម្មតា​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ mocyc​​​​​​​​​​​