បន្ថែម​លេខ​សីតុណ្ហភាព នៅ​ក្បែរ​ភាគរយ​ថ្ម ដើម្បី​ងាយ​ស្រួល​តាម​ដាន​អាកាស​ធាតុ!

អាកាសធាតុនាពេលបច្ចុប្បន្ននេះ មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង សឹង​តែ​គ្រប់​ទីកន្លែង​ មិន​មែន​តែ​ប្រទេស​របស់​យើង​នោះ​ទេ ដូច​នេះ​យើង​ត្រូវ​តាម​ដាន​អាកាស​ធាតុ​ទាំង​នោះ តាមរយៈ​សីតុណ្ហភាព​ក្នុង​កម្មវិធី​អាកាសធាតុ​ដែល​អាច​ទុក​ចិត្ត ដើម្បីបង្ការ និងអាចថែរក្សាសុខភាពពេលអាកាសធាតុប្រែប្រួលបែបនេះ។

បន្ថែម​លេខ​សីតុណ្ហភាព នៅ​ក្បែរ​ភាគរយ​ថ្ម ដើម្បី​ងាយ​ស្រួល​តាម​ដាន​អាកាស​ធាតុ!

ដោយហេតុនេះហើយ យើងចង់ណែនាំ Tweak មួយ ដែលមានឈ្មោះ Meteor ដែលអាចបង្ហាញលេខ​សីតុណ្ហភាព នៅលើក្បែរភាគរយថាមពលថ្មខាងលើ ដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួល មើលបានភ្លាមៗ ដោយមិនបាច់ទៅបើកកម្មវិធីអាកាសទាំងនោះមើល ហើយ លេខសីតុណ្ហភាព ដែល Tweak នេះ​ដាក់​អាប់​ដេត​រាល់ 30 នាទីម្តង ដូចនេះអ្នកមិនបាច់បារម្មណ៍ថាវាខុសនោះទេ។

អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia => Sources => Edits => Add វាយពាក្យថា http://repo.hackyouriphone.org/
  • រួចចូលទៅកាន់កន្លែង Search វាយឈ្មោះ Meteor បន្ទាប់ធ្វើការ Install
  • បន្ទាប់ធ្វើការ Install នោះ tweak នេះនឹងដំនើរការតែម្តង ហើយអ្នកចូលទៅកាន់ Settings រកឈ្មោះ tweak រួចចូលទៅកាន់ ដើម្បីបិទបើក ឬកំណត់មុខងារផ្សេងៗរបស់ Tweak នេះបាន។

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន​ត្រឹមត្រូវ បើសិនជាអ្នក​ធ្វើ​ខុស​ពី ការ បង្ហាញខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិនទទួល ខុសត្រូវជា ដាច់ខាត។

បន្ថែម​លេខ​សីតុណ្ហភាព នៅ​ក្បែរ​ភាគរយ​ថ្ម ដើម្បី​ងាយ​ស្រួល​តាម​ដាន​អាកាស​ធាតុ!

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

អ្នកត្រូវប្រាកដថា បានដំឡើង Source ដែលយើងប្រាប់ខាងលើនេះ ទើបអាចដំឡើង Tweak ខាងលើនេះ ដោយឥតគិតថ្លៃ។ នៅពេលប្រើប្រាស់ក៏ស្រួលដែរ លេខសីតុណ្ហភាពនេះ នឹងអាប់ដេតរាល់ 30 នាទីម្តង ដូចនេះ អ្នកដឹងពីសីតុណ្ហភាពនៅតំបន់ដែលអ្នកកំពុងនៅភ្លាម ដោយមិនបាច់ទៅបើកកម្មវិធីអាកាសធាតុ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

បន្ថែម​លេខ​សីតុណ្ហភាព នៅ​ក្បែរ​ភាគរយ​ថ្ម ដើម្បី​ងាយ​ស្រួល​តាម​ដាន​អាកាស​ធាតុ!

  • ដោយ: Hong
  • 2:38 PM, 18 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ