អត់ទ្រាំមិនបន្ទោរបង់យូរពេកអាចបណ្តោលឲ្យស្លាប់!

មនុស្សជាច្រើនតែងតែចំណាយពេលនៅក្នុងបង្គន់ព្រោះគិតថា នេះជារឿងធម្មជាតិដែលត្រូវធ្វើ ហើយគិតជាជាវិធីដ៏ល្អបំផុត។ ប៉ុន្តែពួកគេមិនបានដឹងថា ការពន្យាលពេលបញ្ចេញចោល អាចបណ្តោលឲ្យផ្ទុកជាតិពុលកាន់តែច្រើននោះទេ។ ហេតុនេះហើយអ្នកគួរតែដឹងកត្តាមួយចំនួនដែលអាចឲ្យមនុស្សស្លាប់បាន ដោយសារតែការពន្យាពេលន្ទោរបង់នេះ។
 
អត់ទ្រាំមិនបន្ទោរបង់យូរពេកអាចបណ្តោលឲ្យស្លាប់!

១. ការព្យាយាលពេលយូរពេក អាចបណ្តោលឲ្យលាមកស្ងួត ហើយឈឺចាប់
នៅពេលដែលអ្នកទុកលាមកមិនព្រមបញ្ចេញចោលយូរពេក វានឹងស្ងួត ហើយរឹង ដែលអាចបណ្តោលឲ្យមានការឈឺចាប់ក្នុងពេលបញ្ចេញចោលម្តងៗ។
២. បញ្ហាឬសដូងបាត
ឬសដូងបាតត្រូវបានគេសម្គាល់ឃើញដែរថា អាចកើនឡើងកាន់តែខ្លាំងដោយសារតែលាកមករឹង។ ព្រោះវាអាចធ្វើឲ្យមានការហើមសសៃវ៉ែនក្នុងប្រឡាយរន្ធគូថ ហើយមានភាគច្រើនឬសដូងបាននេះមានពីរប្រភេទ គឺកើតឡើងនៅខាងក្នុងរន្ធគូថ និងខាងក្រៅរន្ធគូថ។
៣. រាងកាយស្រូបយកជាតិទឹកពីលាមកវិញ
លាមករបស់យើងភាគច្រើនមានផ្ទុកជាតិទឹក ហើយប្រសិនបើយើងទុកវាយូររាងកាយនឹងស្រូបយកជាតិទឹកដែលសម្បូរទៅដោយជាតិពុលទាំងនេះមកវិញទាំងអស់។
៤. ការទល់លាមក
ការមិនបន្ទោរបង់យូរធ្វើឲ្យមានការទល់លាមក ព្រោះពោះវៀនមិនត្រូវបានសម្អាត។
៥. ជាតិពុលនឹងតោងលើជញ្ជាំងពោះវៀន
កម្រិតជាពុលនៅក្នុងរាងកាយរបស់អ្នកនឹងកើនឡើង នៅពេលដែលអ្នកចាប់ផ្តល់ផ្ទុកលាមកយូរ។ មិនតែប៉ុណ្ណោះ ពេលដែលសម្ពាធឧស្ម័នទាំងនោះមិនត្រូវបានបញ្ចេញចេញ វានឹងហើរទៅជាប់នឹងជញ្ជាំងពោះវៀនដែលបង្កឲ្យមានគ្រោះថ្នាក់។

៦. ខូចពោះវៀន
ប្រសិនបើពេញមួយថ្ងៃពោះវៀនធំមិនត្រូវបានសម្អាតម្តងនោះទេ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ឈឺចាប់។ ដូច្នេះក្នុងពេលមួយថ្ងៃ អ្នកត្រូវបញ្ចេញចោលឲ្យបានមួយដង៕
ដោយ៖ Senghong
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អត់ទ្រាំមិនបន្ទោរបង់យូរពេកអាចបណ្តោលឲ្យស្លាប់!