តារា​​ប្រុស​កូរ៉េ​​​សម្រក​ទម្ងន់​សល់​តែ​ឆ្អឹង​ពេល​ចូល​សម្ដែង​​តួ​សម្លាប់​មនុស្ស


តារា​​ប្រុស​កូរ៉េ​​​សម្រក​ទម្ងន់​សល់​តែ​ឆ្អឹង​ពេល​ចូល​សម្ដែង​​តួ​សម្លាប់​មនុស្ស

តារា​សម្ដែង​ប្រុស​កូរ៉េ Kim Sung Oh បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ដល់​ថ្នាក់​ភ័យ​ខ្លាច​នៅ​ពេល​បង្ហាញ​រូប​​រាង​ដែល​សល់​តែ​ឆ្អឹង​របស់​ខ្លួន​ក្នុង​ភាពយន្ត​ថ្មី។

 

តារា​​ប្រុស​កូរ៉េ​​​សម្រក​ទម្ងន់​សល់​តែ​ឆ្អឹង​ពេល​ចូល​សម្ដែង​​តួ​សម្លាប់​មនុស្ស

​ដោយ​មិន​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត​ដូច​កំពូល​តារា​សម្ដែង​ប្រុស​ដទៃ​ទៀត តារា​ប្រុស​អាយុ៣៧​ឆ្នាំ Kim Sung Oh ត្រូវ​បាន​គេ​ស្គាល់​មុខ​តាម​រយៈ​តួ​តូច​តាច​និង​កំប្លុកកំប្លែង​។ តួ​អង្គ​មួយ​ដែល​ធ្វើ​ឲ្យ Sung Oh មាន​ឈ្មោះ​ល្បី​នោះ​គឺ​តួ​លេខា​កំលោះ​ក្នុង​រឿង​ភាគ “Secret Garden” ដែល​មាន​ការ​រួម​សម្ដែង​របស់​តារា​សម្ដែង Hyun Bin។

 

តារា​​ប្រុស​កូរ៉េ​​​សម្រក​ទម្ងន់​សល់​តែ​ឆ្អឹង​ពេល​ចូល​សម្ដែង​​តួ​សម្លាប់​មនុស្ស

ថ្មី​ៗ​នេះ តារា​កើត​ឆ្នាំ ១៩៧៨ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ស្លុត​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​សម្រក​ទម្ងន់​អស់​១៦ គីឡួ​តាម​តម្រូវ​ការ​របស់​អ្នក​ដឹកនាំ​រឿង។ មាន​កម្ពស់​១,៨ម និង​ទម្ងន់ ៧២​គីឡូ ក្នុង​រយៈ​ពេល​តែ ៤​សប្ដាហ៍​ Sung Ohបាន​សម្រក​ធ្លាក់​នៅ​សល់​ត្រឹម ៥៦ គីឡូ។ នៅ​ក្នុង​ភាពយន្ត “Waiting For You” Sung Oh ដើរ​តួ​ឃាតក​សម្លាប់​មនុស្ស​ម្នាក់។ “ពេល​សម្រក​គីឡូ​បាន​សម្រេច ខ្ញុំ​មិន​មែន​ជា​ខ្ញុំ​ទៀត​ទេ តែ​បែរ​ជា​ក្លាយ​​ជា​ឃាតក​ឈ្មោះ Ki Bum។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​ខ្ញុំ​ជាង​មុន”។ “Waiting For You” ដែល​មាន​ការ​ចូល​សម្ដែង​ពី Kim Sung Oh និង Shim Eun Kyung នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​កូរ៉េ​នៅ​ថ្ងៃ​ទី ១០ ខែ​មីនា​ខាង​មុខ​នេះ៕

 

តារា​​ប្រុស​កូរ៉េ​​​សម្រក​ទម្ងន់​សល់​តែ​ឆ្អឹង​ពេល​ចូល​សម្ដែង​​តួ​សម្លាប់​មនុស្ស

 

ចុចអាន៖កំពូល​តារា​កូរ៉េ​ប្រមូល​ផ្ដុំ​លើ​កម្រាល​ព្រំ Gaon Chart Awards 2016

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi