ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​នៅប៉ុន្មាននាទីខាងមុខទៀតនេះ​ មេទ័ពខ្មែរ-ថៃ ​នឹងចាប់ដៃគ្នានៅលើស្ពាន​មិត្តកម្ពុជា-ថៃប៉ោយប៉ែត​ ក្នុងន័យដើម្បីរឹតចំណងសាមគ្គីភាព​និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ​រវាងប្រទេសជិតខាងទំាងពីរ ។

សេចក្តីរាយការណ៍បានបន្តថា​ ព្រឹត្តិការណ៍នេះភាគីកម្ពុជាដឹកនំា​ដោយលោកនាយឧត្តមសេនីយ៍ សុខ ភាព​ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ​និងមានការចូលរួមពី​លោក គោ ស៊ុំសារឿត ​អភិបាលខេត្តបន្ទាយមានជ័យ​ ព្រមទំាងមេបញ្ជាការភូមិភាគ៥ ​និងតំណាងអាជ្ញាធរដែនដីជាច្រើនរូបទៀត ​។ ចំណែកភាគីថៃដឹកនំា​ដោយលោក​ឧត្តមសេនីយ៍​ទោ ថេបធុង ផ្យាក់ចាន់​ មេបញ្ជាការទ័ពភូមិភាគ១ ​និងមានការចូលរួមពីតំណាង​សមត្ថកិច្ចជំនាញព្រំដែន​ និងអាជ្ញាធរខេត្តស្រះកែវ។