ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលករ​​ខ្មែរ​ឆ្លង​ចូល​ទៅ​ធ្វើការ​តាម​បណ្តា​ខេត្ត​-ក្រុង​ក្នុង​ប្រទេស​ថៃ​ខុសច្បាប់​ និង​ពលករ​ស្របច្បាប់​​ កាន់​ប័ណ្ណ​​ស៊ី​ជម្ពូរ​ ​តែ​វិល​ត្រឡប់​មក​ស្រុក​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ថៅកែ​តាម​បណ្តា​រោងចក្រ​ និង​សហគ្រាស​មួយ​ឆ្នាំ​ៗ​ មិន​ក្រោម​ពី​ជាង​​​៤​ម៉ឺន​នាក់​ទេ ​ត្រូវ​​សមត្ថកិច្ច​ថៃ​ចាប់​​ដឹក​បញ្ជូន​ត្រឡប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ប្រគល់​ឱ្យ​​អាជ្ញាធរ​ និង​សមត្ថកិច្ច​
កម្ពុជា ​។

ពលករ​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​ត្រឡប់​នា​ពេល​កន្លង​មក​ ក៏​​ដូច​ជា​បច្ចុប្បន្ន ​ពេល​មក​ដល់ទី​តាំង​ទទួល​ពលករ ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ពេល​ខ្លះ​មាន​ពលករ​កាន់​ប័ណ្ណ​ស៊ី​ជម្ពូ​រ ដែល​ចេញ​ឱ្យ​ដោយ​របប​យោធា​ថៃ​ ក្នុង​សម័យ​​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ ចាន់​អូ​ចារ​ ស្ទើរ​50%​ ដែល​ពលករ​ទាំងនេះ​អះអាង​ថា ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​តាម​ដងផ្លូវ​តាម​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​ ក្នុង​ខេត្ត​ជាប់​ព្រំដែន ​ខណៈ​ពួក​គេ​វិល​ត្រឡប់​មក​ស្រុក​ ដោយ​គេ​ចោទ​ថា​ ការ​វិល​ត្រឡប់​គ្មាន​លិខិត​អនុញ្ញាត​ ។