ឈ្មួញទិញគោ ក្របីម្នាក់ នៅស្រុកកោះញែក ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់

មណ្ឌលគីរីៈ ជនជាតិព្នងម្នាក់ ដែលគេស្គាល់ថា ជាអ្នករកស៊ីទិញគោ ក្របី នៅស្រុកកោះញែក ត្រូវបានខ្មាន់កាំភ្លើង ដៃឯក ចូលបាញ់ប្រហារ ដល់ក្នុងផ្ទះ ចំផ្នែកក្បាល់មួយគ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងភូមិក្លងឡែ ឃុំសុខសាន ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

លោក កាន់ ពេញ អធិការស្រុកកោះញែក នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះបានប្រាប់ថា ហេតុការបាញ់ប្រហារនេះគឺពិតជាបានកើតឡើង ពិតមែននៅភូមិឃុំខាងលើនេះ លោកអធិការបានឱ្យដឹងថា ក្រុមគ្រួសាររងគ្រោះនិយាយថា មុនពេលកើតហេតុក្រុមគ្រួសារ គាត់បានចូលសំរាន្តជាធម្មតា ស្រាប់តែនៅម៉ោងកើតហេតុ ក៏មានការភ្ញាក់ផ្អើល ដោយសារលឺស្នូរគ្រាប់កាំភ្លើង ភ្លាមនោះប្រពន្ធជនរងគ្រោះ បានឃើញប្តីខ្លួនដេកស្លាប់បាត់ ទៅហើយដោយសារផ្នែកក្បាល ត្រូវបានហូរឈាមស្រោច ។ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីហេតុការនេះ ដល់សមត្ថកិច្ចក្រុមកងនគរបាល ស្រុកកោះញែកបាន ធ្វើការសហការជាមួយ កំលាំងប៉ុស្តិ៍រដ្ឋបាលឃុំសុខសាន បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ពិនិត្យទៅលើរាងកាយឈ្មោះ ផ្លាន ព្យុ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិព្នង រស់នៅភូមិឃុំកើតហេតុ ជំហ៊ានដំបូងជនរងគ្រោះ(សព) គឺពិតជាបានស្លាប់ដោយសារ គ្រាប់កាំភ្លើងពិតមែន ដោយសមត្ថកិច្ច សន្និដ្ឋានថា ជនល្មើសអាចចូលដល់ក្រោមផ្ទះ របស់ជនរងគ្រោះរួចធ្វើការ បាញ់ប្រហារតែម្តង ព្រោះមុខរបួស ត្រូវចំផ្នែកក្បាលធ្លាយទៅម្ខាង។ ក្រោយពីសមត្ថកិច្ចការិយាល័យជំនាញ ខេត្តបានពិនិត្យចប់សព្វគ្រប់ បានធ្វើការ ប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

លោក តូច យ៉ុន ស្នងការខេត្តនៅព្រឹកថ្ងៃនេះ កំពុងចាត់ចែងកងកំលាំង នគរបាលខេត្ត ស្រុក ព្រមទាំងកង កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល រួមគ្នាដាក់ពង្រាយកំលាំង ដើម្បីធ្វើការស្រាវជ្រាវ វែកមុខរកជនសង្ស័យក្នុង ហេតុការណ៍នេះ ឈានទៅរកការឃាត់ខ្លួន យកមកប្រគល់ឱ្យច្បាប់ ដើម្បីដក់ទោសទ័ណ្ឌ៕

ឈ្មួញទិញគោ ក្របីម្នាក់ នៅស្រុកកោះញែក ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់
ឈ្មួញទិញគោ ក្របីម្នាក់ នៅស្រុកកោះញែក ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់
ឈ្មួញទិញគោ ក្របីម្នាក់ នៅស្រុកកោះញែក ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត