Hun Sen Cup៖ ជ័យជម្នះ​ដ៏​ធំ​សម្រាប់​ស្វាយរៀង សៀមរាប​អង្គរ និង​ផែ​ព្រះសីហនុ នៅ​ថ្ងៃ​បើកឆាក​

ក្រុម​កីឡា​បាល់ទាត់ខេត្តក្រចេះ។ រូបថត FFC​ការប្រកួត​ជម្រុះ​តាម​មណ្ឌល​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ បានចាប់ផ្តើម​នៅ​ទីលាន​៧​ផ្សេងគ្នា កាលពី​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ។ ក្រុម​ម្ចាស់ផ្ទះ ភាគច្រើន​សុទ្ធតែ​បើកឆាក​ជាមួយ​ជ័យជម្នះ ដោយ​លើកលែង​តែងតែ​ក្រុម​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តស្ទឹងត្រែង ដែល​បរាជ័យ និង​ស្មើ ការប្រកួត​។​

​នៅក្នុង​ពូ​ល B យុវជន​បឹងកេត​កំពង់ចាម បាន​យកឈ្នះ​ខេត្ត​ត្បូងឃ្មុំ ២-០ នៅ​កីឡដ្ឋាន​បឹងកេត​របស់ខ្លួន ខណៈ​ក្រុម​ខេត្តស្វាយរៀង បំបាក់​ក្រុម​ភ្ញៀវ​ខេត្តព្រៃវែង​ក្នុង​លទ្ធផល​រហូតដល់​ទៅ ៩-៣ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។​

​សម្រាប់​ពូ​ល C សៀមរាប​អង្គរ បាន​ជ័យជម្នះ​យ៉ាង​ធំធេង​លើ​ខេត្តព្រះវិហារ​ក្នុង​លទ្ធផល ៨-១ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ស្រប​ពេលដែល​ក្រុម​ខេត្តកំពង់ធំ ផ្តល់​មេរៀន​ខកចិត្ត​ដល់​ម្ចាស់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៣-២ បន្ទាប់ពី​តង់​ទី​១ គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​លើ​គ្នា​។​

​ចំពោះ​ពូ​ល D ម្ចាស់ផ្ទះ​កំពង់ឆ្នាំង យកឈ្នះ​ខេត្តបាត់ដំបង ៣-២  កំពង់ផែ​ស្វ័យ​ត​ខេត្ត​ព្រះសីហនុ ផ្តល់​មេរៀន​ដល់​ក្រុម​ភ្ញៀវ ខេត្តកំពត ៥-១ នៅក្នុង​ពូ​ល E ខណៈ​ពូ​ល F ម្ចាស់ផ្ទះ​ស្ទឹងត្រែង និង​ក្រុម​ភ្ញៀវ ខេត្តក្រចេះ បញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ១-១ ។​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​