ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង គុយ ហ៊ី​ន ដង្ហោយ​រក​ជំនួយ​ទាំង​ទឹកភ្នែក​ដើម្បី​ព្យាបាល​ជំងឺ​

​សិល្បករ​ចាប៉ីដងវែង​លោក​ព្រឹទ្ធាចារ្យ គុយ ហ៊ី​ន បាន​សម្រាក​ព្យាបាល​ជំងឺ​អស់​រយៈពេល​ជាង​កន្លះ​ខែ​មកហើយ​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​។ ក្រោយពេល​វះកាត់​ជំងឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សិល្បៈករ​ចាប៉ីដងវែង​ទីទ័លក្រ​រូបនេះ បាន​ដង្ហោយ​រក​ជំនួយ​ទាំង​ទឹកភ្នែក ដើម្បី​ចំណាយ​លើ​ការព្យាបាល​ជំងឺ​របស់ខ្លួន​។ ក្នុង​វ័យ​៧០ ឆ្នាំ លោក គុយ ហ៊ី​ន ដែលមាន​ជំងឺ​ស្ទះ​តម្រង់​នោម និង​ជំងឺលើសឈាម បាន​អំពាវនាវ​ដោយ​សំឡេង​ខ្សាវៗ​តាមរយៈ​សារព័ត៌មាន​ថ្មីៗ​យ៉ាងនេះ​ថា​៖«​ខ្ញុំ​បាទ គុយ ហ៊ី​ន អ្នក​ចាប៉ី ដ៏​កំសត់ សូម​អំពាវនាវ​ឲ្យ​សប្បុរស​ជូន​ក្នុងប្រទេស​និង​ក្រៅប្រទេស​ជួយឧបត្ថម្ភ​ដល់​ខ្ញុំ​ផង​»​។​

​ស្តាប់​សំឡេង​លោកតា គុយ ហ៊ី​ន ខាងក្រោម​៖

​លោក គុយ ហ៊ី​ន ជា​សិល្បករ​ចាប៉ីដងវែង​ដ៏​មាន​ទេពកោសល្យ​មួយរូប​នៅ​កម្ពុជា បន្ទាប់ពី​លោកតា ប្រាជ្ញ ឈួន និង​លោកតា គង់ ណៃ​។ កាល​មិនទាន់​ធ្លាក់ខ្លួន​ឈឺ​អ្នក​ចាប៉ី មក​ខេត្តពោធិ៍សាត់​រូបនេះ តែង​ច្រៀង​ចាប៉ី​ជាមួយ​ដៃគូ​មួយចំនួន​ដូចជា លោកតា គង់ ណៃ និង​ស្មៀន ប៉េ ជាដើម​នៅតាម​កម្មវិធី​បុណ្យ​ឬ​ទូរទស្សន៍​ក្នុងស្រុក​មួយចំនួន​៕

ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង គុយ ហ៊ី​ន ដង្ហោយ​រក​ជំនួយ​ទាំង​ទឹកភ្នែក​ដើម្បី​ព្យាបាល​ជំងឺ​

ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង គុយ ហ៊ី​ន ដង្ហោយ​រក​ជំនួយ​ទាំង​ទឹកភ្នែក​ដើម្បី​ព្យាបាល​ជំងឺ​


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​