NOCC បង្ហាញ​មោទកភាព​ចំពោះ​ការងារ​ឆ្នាំ​ចាស់ និង​ដាក់​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានបង្ហាញ​ពី​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០១៥​របស់ខ្លួន និង​បានកំណត់​ទិសដៅ​ឆ្នាំ​២០១៦ ក្នុង​គោលបំណង ដើម្បី​ពង្រឹង និង​ត្រៀមខ្លួន​ឆ្ពោះទៅ​រកស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ការបង្ហាញ និង​កំណត់​នេះដែរ​ធ្វើឡើង​នៅក្នុង​អង្គ​មហាសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ លើក​ទិសដៅ​ឆ្នាំ​២០១៦ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ នៅ​ទីស្នាក់ការ NOCC​។

​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា បើ​យោងតាម​របាយការណ៍​ស្តីពី​សកម្មភាព​ការងារ​សម្រាប់​ឆ្នាំ្​២០១៥ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ចូលរួម​កិច្ចប្រជុំ និង​មហាសន្និបាត​ចំនួន​២៦​លើក និង​បានរៀបចំ​មហាសន្និបាត​បូកសរុប​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០១៤ និង​លើក​ទិសដៅ​សម្រាប់​អនុវត្តន៍​ប្រចាំឆ្នាំ​២០១៥ ចំនួន​មួយ​លើក​។ លើសពីនេះ NOCC បានធ្វើ​មហាសន្និបាត​វិសាមញ្ញ​ចំនួន​១​លើក​, ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​ចំនួន​៣​លើក​, ប្រជុំ​មន្ត្រី​បុគ្គលិក​ចំនួន​៤​លើក​, ប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៥​លើក និង​បានរៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ចំនួន​៨​លើក ព្រមទាំង​ប្រជុំ​ផ្សេងៗ​ចំនួន ៣​លើក​។ 

​បើ​យោងតាម​របាយការណ៍​ដ​ដែល​បាន​បញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៦​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនការ​សកម្មភាព ការងារ​យុទ្ធសាស្ត្រ និង​ទិសដៅ​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ដូចជា ធ្វើយ៉ាងណា​ឲ្យ​ផែនការមេ SEA Games 2023 ទទួលបាន​ការសម្រេច​ពី​រាជរដ្ឋាភិបាល ដើម្បី​យកមកអនុវត្ត​ការងារ​បណ្តើរៗ​, ធ្វើការ​សហការ​ជាមួយនឹង​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​រៀបចំ National Games លើក​ទី​១, ត្រៀម​រៀបចំខ្លួន​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​លើក​ទី​៣១ នៅ​ទីក្រុង Rio de Janejio ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦, ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់​លើក​ទី​៥ ខែកញ្ញា នា​ថ្ងៃទី​២៤ ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ទីក្រុង Danang ប្រទេស​វៀតណាម និង​ពង្រឹង​ការហ្វឹកហាត់​ត្រៀម​ប្រកួត​ស៊ី​ហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ទីក្រុង​កីឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។
NOCC បង្ហាញ​មោទកភាព​ចំពោះ​ការងារ​ឆ្នាំ​ចាស់ និង​ដាក់​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​

​ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ​បាន​វាយតម្លៃថា ឆ្នាំ​២០១៥​ជា​របត់​ថ្មី​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​នៃ​វិស័យ​កីឡា​ជាតិ ព្រោះ​ឆ្នាំនេះ​មានការ​ប្រែ​ប្រូ​ល​ខ្លាំង ទាំង​លើ​ការគាំទ្រ ការចូលរួម​លើកទឹកចិត្ត និង​ផ្នែក​បច្ចេកទេស​នៃ​វិស័យ​កីឡាបាល់ទាត់ ជាពិសេស​ការ​ដណ្តើមបាន​មេដាយមាស​លំដាប់​ពិភពលោក កីឡា​ប៉េតង់ និង​កីឡា​វ៉ូ​វី​ណា​ម​។ លើ​ល​ពីនេះ សម្តេច ហ៊ុន សែន បាន​តម្លើង​ប្រាក់ឧបត្ថម្ភ និង​អាហារូបត្ថម្ភ​ដល់​ក្រុម​កីឡាករ​ជម្រើសជាតិ​ជិត ៥០០​ដុល្លារ ក្នុង​មួយខែ​។ អ្វីដែល​សំខាន់​ឆ្នាំ​២០១៥​នេះ ជា​ប្រវត្តិសាស្ត្រ​កីឡា​ដ៏​សំខាន់បំផុត​របស់​កម្ពុ​ជា ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទទួលបាន​ហិរញ្ញ​ប​ទាន​ឥត​សំណង​ពី​រាជរដ្ឋាភិបាល​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ជាង​១៥០​លាន​ដុល្លារ សម្រាប់​សាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (SEA Game 2023)​។

​ទន្ទឹមនឹងនេះ​លោក​ប្រធាន NOCC បាន​បន្ថែមថា ដើម្បី​ទ​ទទួលបាន​ការជោគជ័យ​សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​កីឡា SEA Gams លើក​ទី​៣២ ឆ្នាំ​២០២៣ សហព័ន្ធ​ជាតិ​ទាំងអស់​ត្រូវ​ធ្វើការ​ជម្នះ​នូវ​ឧបសគ្គ​ទាំងឡាយ ដែល​រាំងស្ទះ​ដល់​ដំណើ​វិវត្តន៍​នៃ​វិស័យ​កីឡា ហើយ​ត្រូវធ្វើ​ការរួម​គិត រួម​ធ្វើ និង​រួម​ទទួល​ខុល​ត្រូវ​ចំពោះ​ការកែទម្រង់​របស់​រាជ​រដ្ឋាភិបាល និង​តាម​គោលនយោបាយ​ជាតិ នៃ​វិស័យ​អប់រំ​កាយ និង​កីឡា ជាពិសេស​ត្រូវអនុវត្ត​ឲ្យ​ស្របតាម​ផែនការមេ​ស៊ី​ហ្គេម​។ 
NOCC បង្ហាញ​មោទកភាព​ចំពោះ​ការងារ​ឆ្នាំ​ចាស់ និង​ដាក់​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​

​ឆ្លៀត​ក្នុងឱកាស​នេះ​លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​អ​តី​ត​អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា លោក ហែម ថុ​ន ដែល​បាន​ផ្តួចផ្តើម​កសាង​មជ្ឈមណ្ឌល​ហែល​ទឹក​តេ​ជោ​សែន នៅ​ខេត្តកំពង់ចាម ដែលជា​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​វិស័យ​កីឡាហែលទឹក​ក៏ដូចជា​វិស័យ​កីឡា​ជាតិ ហើយ​វា​ក៏​ជា​គំរូ​ដល់​សហព័ន្ធ​កីឡា​ជាតិ​ផ្សេងៗ​ទៀតផង​ដែរ​៕  

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​