កម្ពុជា នឹង​បញ្ជូន​ពលករ ទៅ​បំរើ​ការងារ​នៅ អា​រ៉ា​ប៊ី​សា​អូឌីត នា​ឆ្នាំនេះ​

Doliprane TVC

ភ្នំពេញ​៖ នៅក្នុងពេល​ដ៏​ឆាប់ៗ​ខាងមុខនេះ​កម្ពុជា នឹង​បញ្ជូន​ពលករ ទៅ​បំរើ​ការងារ នៅក្នុង​ប្រទេស​អា​រ៉ា​​ប៊ី​សា​អូ​ឌី ជា​លើកដំបូង​ដែល​នេះ​ជាទី​ផ្សារ​ថ្មី​បំផុត​មួយ​នៃ​ពលករ​កម្ពុជា​ ។ ​ការបញ្ចេញ​ឱ្យដឹង​នេះ​ធ្វើឡើង​​ដោយ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​ព្រឹក​ថ្ងៃទី​១៧ ​ខែកុម្ភៈ ​ឆ្នាំ ​២០១៦​។​ ថ្លែងប្រាប់​បណ្តាញ​សារ​ព័ត​មាននៅ ទីស្តីការក្រសួង​ការងារ ក្រោយ​បញ្ចប់​ពិធី​បើក​សន្និបាត​បូកសរុប​ការ​ងារ​ប្រចាំឆ្នាំ ២០១៥ ​លើក ទិសដៅ​ឆ្នាំ ​២០១៦ នា​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ រដ្ឋមន្ត្រីក្រសួង​ការងារ​​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង​បាន​ប្រាប់​ក្រុម​អ្នក​សារ ថា​នា​ថ្ងៃ​ខាងមុខ​ក្រសួង​គ្រោង​ នឹង​បញ្ជូន​ពលករ​ទៅ​បំពេញការងារ ​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌិ​ត ​ប៉ុន្តែ​យ៉ាងណា​ ចំនួន​ពលករ​ត្រូវ​បញ្ជូន ទៅ​ប៉ុន្មាន​នោះ គេ​មិនទាន់​ដឹង​ពិតប្រាកដ​នៅ ឡើយ​ទេ​គឺ​ អាស្រ័យទៅលើ​ក្រុមការងារ ​បើក​កិច្ចប្រជុំ​ជាមួយ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌិ​ត ​នា​ខែមីនា​ខាងមុខ​ប៉ុណ្ណោះ​។​

លោក​បន្តថា នៅពេល​បញ្ជូន​ពលករ ទៅ​ត្រូវតែមាន​លក្ខខណ្ឌ​ការងារ​ព្រោះ​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​មាន​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​ល្អប្រសើរ​ដែរ ប៉ុន្តែ​បញ្ហា​មួយ​គឺ​ធាតុអាកាស ដោយសារ​នៅ​តំបន់​នោះ ជា​តំបន់​សមុទ្រ​សាហា​រ៉ា​មាន​អាកាសធាតុ​ក្តៅ​ខ្ពស់ ហើយ​ត្រជាក់​ក៏​ខ្លាំង​ដែល​ពលករ​ជួប​ការលំបាក​រស់នៅ​បន្តិច​។​

លោក​បាន​ថ្លែងថា​”​ការបញ្ជូន ពលករ​ខ្មែរ ទៅ​បំរើ​ការងារ​នៅ​អារ៉ាប់​ប៊ី​សា​អី​ឌី​ត ទាល់តែ​គណៈកម្មការ​នៃ ប្រទេស​ទាំងពីរ​ជួប ជជែក​ពិភាក្សាគ្នា រួច​សិន ។ ក្រុមការងារ​ទាំងពីរ នឹង​ពិភាក្សាគ្នា​នៅ​ខែ​មិនា​ខាងមុខ ហើយក៏​ត្រូវ​បញ្ចប់​នៅ​ខែមីនា​នោះ​ផងដែរ​”​។​

លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា​”​ក្រសួង​មិនទាន់មាន​ផែនការ​បញ្ជូន​ពលករ​ទៅ​បំរើ​ការងារ​នៅ​ប្រទេស​អា​​រ៉ាប់​ប៊ី​សា​អូ​ឌិ​ត​ថា មាន​ចំនួន​ប៉ុន្មាន​នោះទេ​។ ទោះបីយ៉ាងណា​កិច្ចព្រមព្រៀង​ចំនួន ​២​ យើង​បាន​ចុះ MOU ជាមួយ អារ៉ាប់​ប៊ី​សា​អូឌីត​រួចហើយ ក្នុងនេះ​មាន​កិច្ចព្រមព្រៀង​ដើម្បី​បង្កើត ឱ្យមាន​កិច្ចសហប្រតិបត្តិការ ជ្រើសរើស កា​រប​ញ្ចូ​ន និង​ការគ្រប់គ្រង ការវិវត្តន៍​របស់​ព​លករ ធ្វើ​ការងារ​ទូទៅ និង​ការងារ​តាម​ផ្ទះ និង​ល​​ក្ខ​ខណ្ឌ​ការងារ »​។​

គួរ​បញ្ជាក់ថា កម្ពុជា និង អារ៉ាប់​ប៊ី សា​អូឌីត​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ប្រទេស​ទាំងពីរ​បាន​ចុះ​អនុស្សារណៈ​យោគយល់​លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​ទាក់ទិន​នឹង ការជ្រើសរើស​ពលករ​កម្ពុជា​ទៅ​​បំរើកា​រងារ គឺ​ទី​ ១​ កិច្ចព្រមព្រៀង​ស្តីពី​ការជ្រើសរើស​ពលករ​កា​ងារ​ផ្ទះ ​និង​ទី ​២​ កិច្ចព្រមព្រៀង​ស្តីពី​ការ​ជ្រើស​​រើស​ពលករ​ការងារ ទូទៅ ៕ ​ដេប៉ូ​