រថយន្ត​ដឹកទំនិញ​ពី​ផ្សា​ដើម​គ ទៅ​ខេត្តកោះកុង ២ គ្រឿង​បាន​បុក​បន្ត​គ្នា

Doliprane TVC

ភ្នំពេញ​៖ រថយន្ត​កូរ៉េ​ដឹកទំនិញ​មួយ បាន​ទៅបុក​ពីក្រោយ​រថយន្ត​កូរ៉េ​ដឹកទំនិញ​មួយគ្រឿង​ទៀត​ដែល​នៅខាងមុខ ដោយ​តែ​រថយន្ត​ខាងមុខ​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ ព្រោះ​មាន​រថយន្ត ហាយ​ឡេ​ន​ឌឺ​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បើក​ឆ្លងកាត់ បណ្តាលឱ្យ​មនុស្ស​នាក់​រងរបួស​ស្រាល ។​​​ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង ១០ យប់​ថ្ងៃទី ១២ កុម្ភៈ ២០១៦ នៅលើ​ផ្លួ​វ​សហព័ន្ធ​រ៉ុ​ស្សី មុខ​ប្រ​លាន​យន្តហោះ ចំណុច​ដង​នង្គ័ល ស្ថិតក្នុង ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

រថយន្ត​ដឹកទំនិញ​ពី​ផ្សា​ដើម​គ ទៅ​ខេត្តកោះកុង ២ គ្រឿង​បាន​បុក​បន្ត​គ្នា

តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ប្រភេទ​ដឹកទំនិញ ២ គ្រឿង បាន​បើក​ដេញ​គ្នា​មុខក្រោយ ដោយ​រថយន្ត​ខាងមុខ​ម៉ាក MITSUBISHI CANTER ពណ៍​សលាយ​ខៀវ ពាក់​ស្លាក​លេខ 3C-6679 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ព្រូ ទិសដៅ​ពី​កើ​ទៅ​លិច​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី ចំណែកឯ​រថយន្ត​ដែល​បើក​ពីក្រោយ​ទៅបុក​ពីក្រោយ​នោះ​ម៉ាក KIA ពណ៍​សលាយ​ក្រហម ពាក់​ស្លាក​លេខ 3C-4410 ទិសដៅ​ស្របគ្នា នៅក្នុង​រថយន្ត​មាន​បុរស ២ នាក់ និង ស្ត្រី​ម្នាក់ ។

រថយន្ត​ដឹកទំនិញ​ពី​ផ្សា​ដើម​គ ទៅ​ខេត្តកោះកុង ២ គ្រឿង​បាន​បុក​បន្ត​គ្នា

មូលហេតុ​ដែល បណ្តាលឱ្យ​រថយន្ត​ទាំង ២ គ្រឿង​បុក​គ្នា គឺ​មកពី​មាន​រថយន្ត​ហាយ​ឡេ​ន​ដឺ​មួយគ្រឿង​មិន​ចាំ​ពណ៍​មិន​ចាំ​ស្លាក​លេខ បាន​បើ​ឆ្លងកាត់​ពីមុខ​រថយន្ត MITSUBISHI CANTER ដោយ​បត​ស៊ិ​ញ៉ូ​ត្រឹមត្រូវ ទើប​ធ្វើឱ្យ​អ្នកបើករថយន្ត MITSUBISHI CANTER សំរេចចិត្ត​ជាន់​ហ្វ្រាំងរថយន្ត​ទាំង​បង្ខំ បណ្តាលឱ្យ​រថយន្ត​ម៉ាក KIA មកពី​ក្រោ​ប្រកិត​គ្នា​បុក​ពេញទំហឹង ខ្ទេច​កា​ប៉ិត​គៀប​ជាប់ជើង​មនុស្ស ៣ នាក់ តែ​គ្រាន់​របួសស្រាល ដោយសារ​មានការ​ជួយ​ពី​ប្រជា​ពលរ​ដ្ធ​ចោមរោម​មើល​ហេតុការណ៍ ហើយ​ត្រូវបាន​រថយន្ត​ក្លីនិក​ឯកជន ឃឹម រ៉ានី ទួលគោក ដឹក​ទៅ​ព្យាបាល​របួស​ភ្លាមៗ ។​

រថយន្ត​ដឹកទំនិញ​ពី​ផ្សា​ដើម​គ ទៅ​ខេត្តកោះកុង ២ គ្រឿង​បាន​បុក​បន្ត​គ្នា

​ក្រោយពេល​កើ​ហេតុ រថយន្ត​ទាំង ២ គ្រឿង ត្រូវបាន​សមត្ថកិច្ច​ចរាចរ​ខណ្ឌ​ធ្វើការ​វាស់​វេ​ង យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍ ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​រងចាំ​ការដោះស្រាយ ៕ វិជ្ជា