រថយន្ត​វី​ហ្គូ បើក​លឿន បុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នាក់

Doliprane TVC

​ភ្នំពេញ​៖ យុវជន​ម្នាក់ បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវ រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយសារតែ​រថយន្ត​វី​ហ្គូ​បើក​ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង នៅ​ចំណុច​ផ្លូវបែក​ជា ៤ កាលពី​វេលា​ម៉ោង ៩ នឹង ៥៥ នាទី​យប់​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៦ ខាងលិច​ផ្សារ​ទួល​ទំពូង តាម​បណ្តោយ​ផ្លូវ​លេខ ១៦៣ កែង​នឹង​ផ្លូវ​លេខ ៤៥០ ស្ថិតក្នុង សង្កាត់​ទួល​ទំពូង​ទី ២ ខណ្ឌចំការមន ។​

រថយន្ត​វី​ហ្គូ បើក​លឿន បុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នាក់

ប្រភពព័ត៌មាន​ពីសា​ក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​ប្រាប់​ឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ គេ បានឃើញ​យុវជន ២ នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ ១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-5211 ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ ៤៥០ ទិសដៅ​ពី​កើ​តទៅ​លិច ពេលមកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវបែក​ជា ៤ ក៏មាន​រថយន្ត​វី​ហ្គូ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-8419 បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​លេខ ១៦៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង បុក​ម៉ូតូ​ពេញទំហឹង ប៉ើង​អូស​ជាង ១០ ម៉ែត្រ បណ្តាលឱ្យ​យុវជន​ម្នាក់​ជា​អ្នក​ឌុប បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

រថយន្ត​វី​ហ្គូ បើក​លឿន បុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នាក់

ប្រភព​បន្តថា​បន្ទាប់ពី​បង្កហេតុ អ្នកបើករថយន្ត បាន​បន្ថែម​ល្បឿន​ព្យាយាម​គេចខ្លួន តែ​សមត្ថកិច្ច​ដេញ​ពីក្រោយ ឃើញ​ដូច្នេះ ជនបង្ក​បាន​បើក​មកដល់​ចំណុច​ផ្លូវ​លេខ ៤៥៤ ដែលជា​ផ្លូវ​ទាល់ ក៏​ទុក​រថយន្ត​ចោល គេចខ្លួនបាត់​តែម្តង ។​ ក្រោយមក សមត្ថកិច្ច​ជំនាញ បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង បានធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង ម៉ូតូ​ដែល​រង​ការខូចខាត ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ សុខា​

រថយន្ត​វី​ហ្គូ បើក​លឿន បុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នាក់