លោក ពេជ្រ ស្រស់ នឹងជួបសកម្មជន នៅថៃថ្ងៃទី២១ កុម្ភៈ

ភ្នំពេញ៖ ប្រធានគណបក្ស យុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រកាសថា លោក នឹងទៅជួបសំណេះ សំណាលជាមួយ សកម្មជន និងអ្នកគាំទ្រ នៅក្នុងប្រទេសថៃ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ។

យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ គណបក្សយុវជនកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ បានឲ្យដឹងថា " លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ កំពូលមួយចំនួនទៀត នឹងចុះជួបសំណេះ សំណាលជាមួយសកម្មជន និងអ្នកគាំទ្ររបស់គណបក្ស នៅខេត្ត ថេតបុរី នៃប្រទេសថៃឡង់ នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៨ ព្រឹក"៕

លោក ពេជ្រ ស្រស់ នឹងជួបសកម្មជន នៅថៃថ្ងៃទី២១ កុម្ភៈ