គន្ធបុប្ផា​​​ទទួល​ជំនួយ​សប្បុរស​ធម៌​​​ ៥​ម៉ឺន​ដុល្លារ​​ពី​SCG

គន្ធបុប្ផា​​​ទទួល​ជំនួយ​សប្បុរស​ធម៌​​​ ៥​ម៉ឺន​ដុល្លារ​​ពី​SCG

ថវិកា​សប្បុរស​ធម៌ ​​៥​ម៉ឺន​ដុល្លារ​អាមេរិក​​​ដែល​ទទួល​បាន​ពី​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ ​រវាង​​ក្រុម K-Cement Cambodian All Stars និង​​ក្រុម​​ជើង​ឯក​រង​​ថៃ​ SCG Muangthong United​ ​​កាល​ពី​​​ ខែ​មករា​ នៅ​ពហុកីឡដ្ឋាន​ជាតិ​ និង​ក្រុម​ហ៊ុន​បន្ថែម​មួយ​ចំនួន​ទៀត​នោះ​ត្រូវ​បាន​​ប្រគល់​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​​តាម​រយៈ​ព្រះ​បរម​រាជ​វាំង។

 

គន្ធបុប្ផា​​​ទទួល​ជំនួយ​សប្បុរស​ធម៌​​​ ៥​ម៉ឺន​ដុល្លារ​​ពី​SCG

គន្ធបុប្ផា​​​ទទួល​ជំនួយ​សប្បុរស​ធម៌​​​ ៥​ម៉ឺន​ដុល្លារ​​ពី​SCG

គន្ធបុប្ផា​​​ទទួល​ជំនួយ​សប្បុរស​ធម៌​​​ ៥​ម៉ឺន​ដុល្លារ​​ពី​SCG

 

លោក​ Manpimonchai នាយក​ក្រុម​ហ៊ុន​ អេស​ ស៊ី​ ជី​ ស៊ីម៉ង់ត៍​ និង​សម្ភារៈ​សំណង់​ បាន​និយាយ​ថា​ «យើង​រីករាយ​ដែល​បាន​រៀប​ចំ​ព្រឹត្តិការណ៍​បាល់​ទាត់​មនុស្សធម៌​ SCG Muangthong​ United ASEAN Tour​ ឆ្នាំ២០១៦ នៅ​កម្ពុជា ហើយ​យើង​មាន​មហា​កិត្តិយស​ជា​ពន់​ពេក​​ដែល​បាន​ចូល​ក្រាប​បង្គំ​ទូល​​ថ្វាយ​ ព្រះ​ករុណា​ ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ និង​ប្រគល់​ទឹក​ប្រាក់​មនុស្សធម៌​ទៅ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា»។

 

តាម​រយៈ​តារា​ឆ្នើម​ប្រចាំ​នៅ​កម្ពុជា​ K-Cement Cambodia​ All Stars​ និង​ក្លឹប​កំពូល​មក​ពី​ប្រទេស​ថៃ​ SCG Muangthong United ​បាន​ទាក់ទាញ​អ្នក​ទស្សនា​ប្រមាណ​​៤៥​ ៦០០​នាក់​បាន​ចូល​ទស្សនា​​ និង​រក​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ និង​អាវ​យឺត​បាន​​ ៣​ម៉ឺន​៨ពាន់​ដុល្លារ​អាមេរិក​ ហើយ​ក្រុម​ហ៊ុន​​បាន​បន្ថែម​​​ចំនួន​១​ម៉ឺន ​២​ពាន់​ ដុល្លារ​​ទៀត​ដើម្បី​​​កើន​ដល់​​៥ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ប្រគល់​ជូន​មន្ទីរពេទ្យ​កុមារ(គន្ធបុប្ផា)។ ​​

 

មន្ទីរពេទ្យ​ចិត្ត​ធម៌​សង្គ្រោះ​កុមារ​កម្ពុជា​ជាង ២០ឆ្នាំ​មក​នេះ​ធ្លាប់​បាន​ដង្ហើយ​រក​ជំនួយ​ពី​គ្រប់​ទិសទី​បន្ទាប់​ពី​ជួប​វិបត្តិ​ក្នុង​ការ​ចំណាយ​លើសលប់។ ​របាយការណ៍​របស់​គន្ធបុប្ផា​ ​ដដែល​ឲ្យ​ដឹង​ថា ​ក្នុង​មួយ​ថ្ងៃៗ ខ្លួន​ចំណាយ​មិន​តិច​ជាង ១២ម៉ឺន​ដុល្លារ​ទេ ក្នុង​ការ​ផ្ដល់​​​ការ​ព្យាបាល និង​ថ្នាំ​សង្កូវ​ដល់​កុមារ​ក្រីក្រ​កម្ពុជា។

 

២០១៤ គន្ធបុប្ផា ​ចំណាយ​អស់​ខ្ទង់ ៤០លាន​ដុល្លារ និង ៤៤​លាន​ដុល្លារ​ឆ្នាំ ២០១៥។​ ទឹក​ប្រាក់​នេះ ស្ថាបនិក​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត វេអាត រីចឆ្នឺរ ​បញ្ជាក់​ថា ​​បាន​សង្គ្រោះ​កុមារ​ជិត ៧០ម៉ឺន​នាក់​កាល​ពី​ឆ្នាំ ២០១៤។

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​