Man Utd ​របួស​១៣​នាក់ ប៉ះ​ជើង​ឯក​ដាណឺម៉ាក​នៅ​ Europa League យប់​នេះ!

ក្រុម​បិសាច​ក្រហម​ Manchester United ​មាន​វិបត្តិ​កីឡាករ​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទៅ​១៣​នាក់ ​មុន​​ប៉ះ​ក្រុម​ជើង​ឯក​ដាណឺម៉ាក FC Midtjylland ​នៅ​កីឡដ្ឋាន​ MCH Arena ​ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​៣២​ក្រុម​ ជើង​ទី​១ នា​វេលា​​​ម៉ោង​០១:០០​នាទី​រលង​អាធ្រាត្រ​យប់​នេះ។

Man Utd ​របួស​១៣​នាក់ ប៉ះ​ជើង​ឯក​ដាណឺម៉ាក​នៅ​ Europa League យប់​នេះ!

Man Utd ​របួស​១៣​នាក់ ប៉ះ​ជើង​ឯក​ដាណឺម៉ាក​នៅ​ Europa League យប់​នេះ!

Man Utd នឹង​អវត្តមាន​​ប្រធាន​ក្រុម​ Wayne Rooney ​ដោយសារ​របួស​ជង្គង់​ ​កាល​ចាញ់​ Sunderland ​ខណៈ​ដែល​អ្នកចាត់ការ​ Louis van Gaal ​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ម្សិល​មិញ​ថា ​ក្រុម​របស់​លោក​មាន​កីឡាករ​របួស​សរុប​ទាំង​អស់​ដល់​ទៅ​១៣​នាក់ ហើយ​ក្នុង​នោះ​​មាន​ទាំង​​ខ្សែ​ការពារ​ Matteo Darmian, Cameron Borthwick-Jackson, ​ខ្សែ​បម្រើ​ Marouane Fellaini ​និង​ Adnan Januzaj ​​ផង​ដែរ។

អ្នកចាត់ការ​​សញ្ជាតិ​ហូឡង់​ និយាយ​ថា៖ “យើង​មាន​កីឡាករ​២៦​នាក់ តែ​១៣​នាក់​របួស​ហើយ ​ដូច្នេះ​កីឡាករ​ដែល​ត្រូវ​ជំនួស​ ភាគ​ច្រើន​ជា​ក្មេងៗ​ជម្រើស​ទី​២។ ខ្ញុំ​នឹង​ជ្រើស​រើស​កីឡាករ​ ដែល​អាច​ឲ្យ​យើង​ឈ្នះ​​បាន ប៉ុន្តែ​កីឡាករ​របស់​យើង​មាន​កម្ពស់​មិន​សូវ​ខ្ពស់ ដូច្នេះ​អាច​នឹង​ពិបាក​ពេល​ប៉ះ​ម្ចាស់​ផ្ទះ​ Midtjylland ដែល​មាន​កីឡាករ​ធំៗ”។

Man Utd ​របួស​១៣​នាក់ ប៉ះ​ជើង​ឯក​ដាណឺម៉ាក​នៅ​ Europa League យប់​នេះ!

Man Utd ​របួស​១៣​នាក់ ប៉ះ​ជើង​ឯក​ដាណឺម៉ាក​នៅ​ Europa League យប់​នេះ!

Van Gaal ​​​បាន​លើក​ឡើង​ថា ​ចង់​ជួយ​ Man Utd លើក​ពាន​ UEFA Europa League លើក​ដំបូង​របស់​ក្លឹប និង​ដើម្បី​​ចង់​បាន​កៅអី​ទៅ​លេង​ UEFA Champions League រដូវ​កាល​ក្រោយ​ផង។

“វា​ពិត​ជា​អស្ចារ្យ​ បើ​យើង​ឈ្នះ​ពាន​នេះ​ ​ព្រោះ​ Man Utd មិន​ដែល​ឈ្នះ​ទេ។ ខ្ញុំ​ធ្លាប់​ឈ្នះ​ពាន​ UEFA Cup ​ហើយ តែ​ខ្ញុំ​​ចង់​ឈ្នះ​នៅ​​​ប្រទេស​អង់គ្លេស​ម្ដង។ យើង​ខាន​លើក​ពាន​យូរ​ហើយ ​ប៉ុន្តែ​សម្រាប់​ក្រុម​ដូច​ជា Man Utd ​ពិត​ជា​សំខាន់​បើ​ឈ្នះ​ Europa League ​​ព្រោះ​យើង​នឹង​អាច​ជាប់​ទៅ​លេង​ Champions League”។ Van Gaal បន្ថែម៕

Man Utd ​របួស​១៣​នាក់ ប៉ះ​ជើង​ឯក​ដាណឺម៉ាក​នៅ​ Europa League យប់​នេះ!

Man Utd ​របួស​១៣​នាក់ ប៉ះ​ជើង​ឯក​ដាណឺម៉ាក​នៅ​ Europa League យប់​នេះ!

Man Utd ​របួស​១៣​នាក់ ប៉ះ​ជើង​ឯក​ដាណឺម៉ាក​នៅ​ Europa League យប់​នេះ!

Man Utd ​របួស​១៣​នាក់ ប៉ះ​ជើង​ឯក​ដាណឺម៉ាក​នៅ​ Europa League យប់​នេះ!

Man Utd ​របួស​១៣​នាក់ ប៉ះ​ជើង​ឯក​ដាណឺម៉ាក​នៅ​ Europa League យប់​នេះ!

Man Utd ​របួស​១៣​នាក់ ប៉ះ​ជើង​ឯក​ដាណឺម៉ាក​នៅ​ Europa League យប់​នេះ!

Man Utd ​របួស​១៣​នាក់ ប៉ះ​ជើង​ឯក​ដាណឺម៉ាក​នៅ​ Europa League យប់​នេះ!

Man Utd ​របួស​១៣​នាក់ ប៉ះ​ជើង​ឯក​ដាណឺម៉ាក​នៅ​ Europa League យប់​នេះ!

-ចុចអាន៖ Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ manutd