តើ​អ្វី​ទៅ​ជា​ e-commerce ?

តើ​អ្វី​ទៅ​ជា​ e-commerce ?

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ នៅ​ពេល​ដែល​អ្នក​ចង់​ទិញ​របស់​អ្វី​ម្យ៉ាង​អ្នក​ត្រូវ​ចំណាយ​ពេល​ទៅ​ផ្សារ​ដើម្បី​ទទួល​បាន​របស់​នោះ​។​ តែ​សម្រាប់​ពេល​បច្ចុប្បន្ន​រាល់​ការ​ទិញ​ទំនិញ​នានា​ហាក់​មាន​ការ​ប្រែ​ប្រួល​ និង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ ដោយ​សារ​តែ​អ្នក​អាច​បញ្ជា​ទិញ​សម្ភារៈ​នានា​បាន​តាម​ប្រព័ន្ធ​ទីផ្សារ​អេឡិចត្រូនិក​ដែល​គេ​ហៅ​ថា​ e-commerce ។ ដូច​នេះ​ចង់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ពី​ ប្រព័ន្ធ​ទីផ្សារ​អេឡិចត្រូនិក​ e-commerce សូម​មើល​ដូច​ខាង​ក្រោម​៖​

 
តើ​អ្វី​ទៅ​ជា​ e-commerce ?

 
e-commerce ជា​អក្សរ​កាត់​របស់​ electric commerce ដែល​វា​សំដៅ​លើ​ការ​ផ្ដល់​សេវា​កម្ម​ទិញ​ លក់ និង បង់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​ ដែល​សេវាកម្ម​ប្រភេទ​នេះ​អ្នក​ផ្ដល់​សេវា​អាច​ចរចា​រវាង​តម្លៃ​ជា​មួយ​អ្នក​ទិញ​បាន​ទោះ​មិន​ជួប​គ្នា​ផ្ទាល់​ក៏​បាន​។​ លើស​ពី​នេះ​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​របស់​ e-commerce គឺ​គេហទំព័រ​ ព្រោះ​ទីផ្សារ​អេឡិចត្រូនិក​ e-commerce​ ត្រូវ​ការ​គេហទំព័រ​ដើម្បី​ប្រកប​អាជីវកម្ម​។​ ជា​មួយ​គ្នា​នេះ​ដែរ​ e-commerce បែក​ចែក​ជា​ ៤ ប្រភេទ​ គឺ៖

 

B2B (Business to Business ) ការ​ជួញដូរ​រវាង​អាជីវកម្ម​និង​អាជីវកម្ម​ ឧទាហរណ៍៖ Alibaba.com

B2C (Business to Customer) ការ​ជួញដូរ​រវាង​អាជីវកម្ម​និង​អ្នកប្រើ​ ឧទាហរណ៍៖ Microsoft.com

C2C (Customer to Customer) ការ​ជួញដូរ​រវាង​ប្រើ​និង​អ្នកប្រើ​ ឧទាហរណ៍៖ Khmer24.com

C2B (Customer to Business) ការ​ជួញដូរ​រវាង​​អ្នក​ប្រើ​និង​​អាជីវកម្ម​ ឧទាហរណ៍៖ ការ​វាយ​តម្លៃ​ផលិតផល
 

ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព ៖ keydifferent