ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​នឹង​ស្រាល​២​នាក់

រតនគីរី: ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រាល ។គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៨​យប់ ថ្ងៃទី​១៧ ខែ​កុ​ម្ភះឆ្នាំ​២០១៦​ត្រង់ចំណុច​ជិត​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​ចាស់ ស្ថិតនៅ​ភូមិ​អូរ​មៀតសង្កាត់​ឡា​បា​សៀក ក្រុ​បាន​លុង ខេត្ត​រតនគីរី​។​

​ជនរងគ្រោះ​ឈ្មោះ អេង ឆាយ ឈី​ម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ  មុខរបរ​មន្ត្រីរាជកា​ររស់នៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។​

​ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត​មានឈ្មោះ​ម៉ៅ សុ​ភ័​ណ្ឌ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំជនជាតិខ្មែរ​មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ថ្មី​សង្កាត់​ឡា​បាន​សៀក​ក្រុង​បានលុង រងរបួស​ស្រាល​។​

​មុនពេល​កើតមាន​គ្រោះថ្នាក់​នេះ​ឡើង គឺ​ឃើញ​មាន​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ស៊េរី​២០១២ ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ​រដ្ឋ​០៧ ១-០១-៧៦ ក្នុងទិសដៅ​ពី​ជើង​ទៅត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​គ្នា​ជាមួយម៉ូតូ ម៉ាក ហុងដា វេ​វ​ស្លាម ពណ៌​ទឹកប្រាក់ ពាក​ស្លាក​លេខ​កំពង់ចាម​1F-7250​ឌុបគ្នា​២​នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បញ្ច្រាស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ទាំង​២​បាន​រងរបួស​ធ្ងន់​និង​ស្រាល ។​ចំណែក​អ្នករួមដំណើរ​ម្នាក់ទៀតបាន​រត់គេចខ្លួន ក្រោយពី​កើតហេតុ​។​

​ភ្លាមនោះ​ជនរងគ្រោះ​ត្រូវ បាន​រថយន្ត​សាមុយ មក​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ។ ចំណែក​ម៉ូតូ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​យកទៅ​​រក្សាទុក​បណ្តោះអាសន្ន រង់ដោះស្រាយ​គ្នា​ជា​ក្រោយ​៕

ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​នឹង​ស្រាល​២​នាក់

ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​នឹង​ស្រាល​២​នាក់