រឿង​ភាគ​កាត់​ក្បាល​នៅ​ខេត្តសៀមរាប សមត្ថកិច្ច​ថា​នារី​រងគ្រោះ​មិនមាន​ផ្ទៃពោះ​ទេ តែ​ពួកគេ​ទាំងពីរ​បានរួម​រក្ស​គ្នា​មុន​សម្លាប់

​សៀមរាប: រឿង​ឃាតកម្ម​កាត់​ក្បាល​នារី​រងគ្រោះ​នៅ​ខេត្តសៀមរាប ពី​សំណាក់​បុរស​ជា​គូរ ស្នេហ៍​នៅតែ​ជា​រឿង​ភាគ​មួយ ដែល​មិនទាន់​សាបរលាប ហើយ​រឿងរ៉ាវ​ក៏​មិនទាន់​ស៊ើប អង្កេត​ចប់សព្វគ្រប់​នៅឡើយ​។ ករណី​នេះដែរ នារី​រងគ្រោះ​មិនមាន​ផ្ទៃពោះ​៣​ខែ​ទេ តែ​ពួក គេ​ទាំងពីរ​នាក់​បានរួមរ​ក្ស​គ្នា មុនពេល​នារី​រងគ្រោះ​ត្រូវបាន​កាត់​ក្បាល​។ នេះ​គឺជា​ការ បញ្ជាក់​របស់លោក ថង សា​គុណ ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួលបន្ទុក ព្រហ្មទណ្ឌ ប្រាប់​បណ្តាញ​សារពត៌មាន​នៅ​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០១៦​កន្លង ទៅ​។​

​លោក ថង សា​គុណ បានបញ្ជាក់​ទៀតថា តាម​ចំលើយសារភាព របស់​ជនដៃដល់ ឈ្មោះ ចាន់ ឆាយ​យ៉ា ហៅ សំភា​រ៉ាត់ អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឆ្លើយ​សារភាពថា​នារី​រង គ្រោះ​ដែលជា​គូរ​ស្នេហ៍​របស់ខ្លួន ដែល​កាត់​ក្បាល​នោះ គឺមាន​ផ្ទៃពោះ​៣​ខែ​ទៅហើយ ដែល​ទារក​ក្នុង​ផ្ទៃ​នោះ គឺជា​ទារក​ដែល​រួម​សង្វាស់​ជាមួយគ្នា​។​

​ប៉ុន្តែ​ករណីនេះ លោក ថង សា​គុណ បញ្ជាក់ថា នារី​រងគ្រោះ​ឈ្មោះ លេន សិលា អាយុ​២៤​ឆ្នាំ មិនមាន​ផ្ទៃពោះ​៣​ខែ ដូច​ការសារភាព របស់​ជនដៃដល់​នោះទេ ប៉ុន្តែ​រវាង​នារី​រងគ្រោះ​និង​ជនដៃដល់ ពួកគេ​ទាំងពីរ​បានរួម​រក្ស​និង​គ្នា មុនពេល​សម្លាប់​។​

​លោក​បាន​បញ្ជាក់ទៀតថា ការបញ្ជាក់​អោយដឹង អំពី​មិនមាន​ផ្ទៃពោះ​និង​រួមរក្ស​គ្នា គឺធ្វើឡើង​តាម​ការពិនិត្យ​ទឹកកាម ហើយ​បង្ហាញ​យ៉ាង ដូច្នេះ​ថា នារី​រងគ្រោះ​មិនមាន​ផ្ទៃពោះ និង​បាន​រួមរក្ស​គ្នា​។​

​លោក​បាន​បញ្ជាក់ថា ចម្លើយសារភាព​ទាំងអស់​ជនដៃដល់ គឺជា​ចម្លើយសារភាព​ភូត កុហក ដើម្បី​ដោះ​បន្ទុក​កុំ​ឲ្យ​ខ្លួន​មានទោស​តាម​ប៉ុណ្ណោះ ព្រោះថា​រវាង​សកម្មភាព​រវាង​នារី រងគ្រោះ​ស្លាប់ និង​ការឆ្លើយ​សារភាព​មិនបាន​សង្វាក់​គ្នា​នោះឡើយ​។​

​ដោយឡែក​ជនសង្ស័យ​ទី​២ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ណឹ​ប សិទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បើករថយន្ត​ឲ្យ​ក្រុមហ៊ុន​ចិន មាន​ទីលំនៅ​ភូមិ​ស្នំ​៧ ឃុំ​មាក់ប្រាង ស្រុក ទឹកឈូ ខេត្តកំពត ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃកើតហេតុ​នោះ សមត្ថកិច្ច​ក៏បាន​អះអាងថា រវាង​រូប​ខ្លួន​ឈ្មោះ ណឹ​ប សិទ្ធ និង​ជនដៃដល់​ឈ្មោះ ចាន់ ឆាយ​យ៉ា មិនដែល​ស្គាល់គ្នា នោះទេ​។ ហើយ​ជនសង្ស័យ​ឈ្មោះ​ណឹ​ប សិទ្ធ ក៏បាន​ឆ្លើយថា បន្ទប់​៣០១ ដែល​ខ្លួន​ដេក​នោះ គឺ​មិនដឹងថា មាន​សាកសព​នៅ​ខាងក្រោម​គ្រែ រូបគេ​មិនបាន​ដឹង​ទេ​។

​សូមបញ្ជាក់ថា ឈ្មោះ​ណឹ​ប សិទ្ធ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​តុលាការ​ដូច​ជនដៃដល់​ឈ្មោះ ចាន់ ឆាយ​យ៉ា ដែរ ហើយ​កំពុង​ជាប់ឃុំ ក្នុង​ពន្ធនាគារ ខេត្តសៀមរាប ពីបទ ឃាតកម្ម​គិត ទុកជាមុន​ដោយ​ប្រើ​អំពើ​ឃោរឃៅ​។

​ប្រភព​សមត្ថកិច្ច​បាន​និយាយថា ទោះបីជា​ឈ្មោះ ណឹ​ប សិទ្ធ ឆ្លើយថា​មិនមាន​ការ ពាក់​ព​ន្ធ័​ក៏ដូចជា​សមត្ថកិច្ច​ខ្លះ​អះអាងថា​ឈ្មោះ ណឹ​ប សិទ្ធ មិន​ពាក់​ព​ន្ធ័​ក៏​តុលាការ​មិនអាច ដោះលែង​ជននេះ​ឲ្យ​នៅក្រៅ​ឃុំ​បានទេ ព្រោះថា​ពេល​ចាប់ខ្លួន​ភ្លាម មាន​អ្នកធំ​នៅ​ខេត្ត​សៀ ម​រាប ឆ្លើយ​ជាមួយ​បណ្តាញសារព័ត៌មាន​ថា​ជនដៃដល់​ចាប់ខ្លួនបាន​ចំនួន​២​នាក់ គឺជា​ឃាតករ ពិតប្រាកដ​ហេតុនេះ​តុលាការ មិនអាច​ដោះលែង ឲ្យ​នៅក្រៅ​ឃុំ​ភ្លាមៗ​បានទេ ទុកពេល ធ្វើការ​ស្រាវជ្រាវ​ឲ្យ​ច្បាស់លាស់​បន្ថែមទៀត​។

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ឃាតកម្ម​កើតឡើង​នៅ​បន្ទប់​លេខ​៣០១ នៃ​ផ្ទះសំណាក់​ប្រាសាទកែវ ក្នុងភូមិ​តាភុល សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ក្រោយពី​ទទួល​ព័ត៌មាន​សមត្ថកិច្ច​ចម្រុះ​មាន កងរាជអាវុធហត្ថ កង​នគរបាលជាតិ​ខេត្តសៀមរាប ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​សាក សព ហើយ​ឲ្យ​ដឹងថា សាកសព​នោះ​គឺ​ភេទ​ស្រី ពុំ​ឈ្មោះ​អត្តសញ្ញាណ ដោយ​គេ​សម្លាប់​កាត់​ក្បាល ដាច់ចេញពី​ដងខ្លួន ហើយ​រុំ​ភួយ​ញាត់​ចូល​ក្រោម​គ្រែ​។​

​លុះដល់​ម៉ោង​១៥.២០​នាទី​មាន​ស្ត្រី​ម្នាក់​ឈ្មោះ កេង ធីតា មាន​ទីលំនៅ​ភូមិ​បឹង​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បាន​កាត់​រូបថត​របស់​កូនស្រី​តូច​មួយ​មកកាន់​កន្លែង​កើតហេតុ ហើយ​បាន សុំ​សមត្ថកិច្ច​ចូល​មើល​ភិនភាគ​សាកសព​។ នៅពេលនោះ​ស្ត្រី​ឈ្មោះ កេង ធីតា បាន​ស្រែក​ទ្រហោ យំ​ថា​សព​នោះ​គឺជា​កូនស្រី​របស់គាត់​ឈ្មោះ ឡេ​ន សិលា អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​នៅ​ភូមិ​វប្បធម៌ បាន​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ ហើយ មិនដឹង​មូលហេតុ គឺ​បាត់​តាំងពី​ថ្ងៃទី​១១ ខែកុម្ភៈ រហូតដល់​ថ្ងៃកើតហេតុ​។

​នេះ​គឺជា​ពន្លឺ​មួយ​ដែល​សមត្ថកិច្ច​ឈានដល់​ការស្រាវជ្រាវ ហើយ​សួរ​ម្តាយ​របស់​សាកសព​ជា បឋម ហើយ​សមត្ថកិច្ច​ក៏​ប្រញាប់ប្រញាល់​បំបែក​គ្នា ទៅកាន់​គេហដ្ឋាន​ស្នាក់នៅ​របស់​ជនដៃដល់​ឈ្មោះ ចាន់ ឆាយ​យ៉ា ហៅ សំ ភា​រ៉ាត់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​ស្នាក់នៅ​ក្រុមទី​៣ ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​។

​នៅពេល​សមត្ថកិច្ច​ទៅដល់ គឺ​ជន​នោះបាន​កំពុង​នៅ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន ហើយ​កំពុង​ដុត ភ្លើង​មួយ​ភ្នក់ ហើយ​សមត្ថកិច្ច​ពេលនោះ​បាន​កាយ​ភ្នក់ភ្លើង​មើលឃើញ​ក្បាល​នារី​រងគ្រោះ​ដែល​ឆេះ ខ្លោច ហើយក៏​យក​ទឹក​ពន្លត់​៕

រឿង​ភាគ​កាត់​ក្បាល​នៅ​ខេត្តសៀមរាប សមត្ថកិច្ច​ថា​នារី​រងគ្រោះ​មិនមាន​ផ្ទៃពោះ​ទេ តែ​ពួកគេ​ទាំងពីរ​បានរួម​រក្ស​គ្នា​មុន​សម្លាប់

រឿង​ភាគ​កាត់​ក្បាល​នៅ​ខេត្តសៀមរាប សមត្ថកិច្ច​ថា​នារី​រងគ្រោះ​មិនមាន​ផ្ទៃពោះ​ទេ តែ​ពួកគេ​ទាំងពីរ​បានរួម​រក្ស​គ្នា​មុន​សម្លាប់

រឿង​ភាគ​កាត់​ក្បាល​នៅ​ខេត្តសៀមរាប សមត្ថកិច្ច​ថា​នារី​រងគ្រោះ​មិនមាន​ផ្ទៃពោះ​ទេ តែ​ពួកគេ​ទាំងពីរ​បានរួម​រក្ស​គ្នា​មុន​សម្លាប់
​រូបភាព​៖ ជនដៃដល់​ឈ្មោះ ចាន់ ឆាយ​យ៉ា និង​ជនសង្ស័យ​ទី​២​ឈ្មោះ ណឹ​ប សិទ្ធិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​៕​