សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​មេ​ឆ្នោត​២​នាក់ បញ្ជូនទៅ​តុលាការ​

​សៀមរាប: សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ជាមួយ​អធិការនគរបាល ក្រុង​សៀមរាប​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ភ្នាល់ កន្ទុយលេខ​)​ចំនួន​២​ទីតាំង​ធំ​ផ្សេងគ្នា កាលពី​រសៀល​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​។​

​លោក ភឹង ចិន្តា​រ៉េត ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត ស្រាល​ខេត្តសៀមរាប​បានបញ្ជាក់​ថា​កម្លាំង​សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប ទីតាំង​លេងល្បែង ស៊ីសង​ខុសច្បាប់​ចំនួន​២​ទីតាំង​ផ្សេងគ្នា ដែល​ទី​តាំងទី​១​ស្ថិតនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀម រាប ក្រុង​សៀមរាប និង​ទី​តាំងទី​២​ស្ថិតក្នុង​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​

​លោក ភឹង ចិន្តា​រ៉េត បានបញ្ជាក់​ថា​មេ​ឆ្នោត​ទាំងពីរ​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ អេង ចំរើន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្ថិតនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប និង​ម្នាក់ទៀត​ឈ្មោះ យិន វណ្ណ​នី ភេទ​ស្រី អាយុ​៥២​ឆ្នាំ ស្ថិតនៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​(​អ្នក​ទាំងពីរ​ជា​ម្ចាស់ ទីតាំង​)​។​

​លោក ភឹង ចិន្តា​រ៉េត ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​លួចលាក់ ប្រកបមុខរបរ​ជា​មេ​ឆ្នោត  សូម​ដកខ្លួន​ចេញ​ជាបន្ទាន់​ព្រោះ​វា​ជា​អំពើ​ខុសច្បាប់ ហើយ លោក​និង​បន្ត​សហ​ការណ៍​តាម​បណ្តា​អធិការដ្ឋាន ចំណុះអោយ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប ធ្វើការ​បង្ក្រាប​អោយ​ដូច​ភ្លៀងរលឹម​។​

​ជនសង្ស័យ​ដែលជា​មេ​ឆ្នោត ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលា ការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​មេ​ឆ្នោត​២​នាក់ បញ្ជូនទៅ​តុលាការ​

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​មេ​ឆ្នោត​២​នាក់ បញ្ជូនទៅ​តុលាការ​
​រូបភាពៈ មេ​ឆ្នោត​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​តុលាការ​ខេត្តសៀមរាប​៕