ចាប់​មេអាប៉ោង​វ័យ​ចំណាស់​ប្រុស​ស្រី ចំនួន​២​នាក់​បញ្ជូនទៅ​តុលាការ​

​សៀមរាប: មេអាប៉ោង​ប្រុស​ស្រី​២​នាក់ ត្រូវបាន​ចាប់ខ្លួន​ជាមួយ​វត្ថុតាង​មួយចំនួន​២​បទ ដែល​ជន​ទាំង​២​ធ្វើជា​មេ​ល្បែង​អាប៉ោង​ដោយ​ខុសច្បាប់ ព្រោះថា​ពួកគេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ សាធារណៈ ជាពិសេស​ប៉ះពាល់​ដល់​ភូមិ​ឃុំ​មាន​សុវត្ថិភាព នៅក្នុង​មូលដ្ឋាន​។​

​មេអាប៉ោង​ទាំង​២​នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ ក្រៅពី​ចាប់ខ្លួន សមត្ថកិច្ច​នគរបាល នៃ​អធិការនគរបាល​ដ្ឋា​ន​ស្រុក​បន្ទាយស្រី ក៏បាន​ដកហូត​នូវ​វត្ថុតាង​មាន​មេ​ប៉ោង​, លុយ និង​ម៉ូតូ​ចំនួន ១​គ្រឿង​។

​ក្រោយពី​ចាប់ខ្លួន​ជន​ទាំង​២​ត្រូវបាន​អធិការនគរបាល​ស្រុក​បន្ទាយស្រី បញ្ជូនមក​កាន់កា​រិ​យា ល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្តសៀមរាប ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​បន្ត គឺ​កសាង​សំណុំ រឿង​បញ្ជូនទៅ​តុលាការ​។​

​លោក​ភឹង ចិន្តា​រ៉េត ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តសៀមរាប បានបញ្ជាក់​ឲ្យ​ដឹងថា ជន​ទាំង​២​នាក់ គឺ​ម្នាក់​មានឈ្មោះ ទូច ឈាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទី លំនៅ​បច្ចុប្បន្ន​ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប និង​ទី​២​ឈ្មោះ ព្រូ ហ៊ីង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

​លោក​បាន​បន្តថា ជន​ទាំង​២​ត្រូវបាន​កសាង​សំណុំរឿង​ទៅកាន់​តុលាការ​នៅ ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ ដើម្បី​ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់​។ ដោយ​លោក​បញ្ជាក់ទៀតថា ការទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ត្រូវបាន​អនុវត្ត​នៅ​គ្រប់​មូលដ្ឋាន ដើម្បី​ធ្វើ​ឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និ​យា យ​រួម​មិន​ឲ្យ​ក្នុងភូមិ​ឃុំ​មាន​ល្បែងស៊ីសង ឆក់​ប្លន់ ក្មេង​ទំនើង ជាពិសេស​បំបាត់​នូវ​គ្រឿងញៀន​៕

ចាប់​មេអាប៉ោង​វ័យ​ចំណាស់​ប្រុស​ស្រី ចំនួន​២​នាក់​បញ្ជូនទៅ​តុលាការ​

ចាប់​មេអាប៉ោង​វ័យ​ចំណាស់​ប្រុស​ស្រី ចំនួន​២​នាក់​បញ្ជូនទៅ​តុលាការ​
​រូបភាព​៖​ចាប់​អ្នកលេង​អាប៉ោង​វ័យ​ចំណាស់​ប្រុស​ស្រី​២​រូប បញ្ជូនមក​តុលាការ​៕