បើក​ម៉ូតូ វ៉ា មិន​ប្រយ័ត្ន ទាក់​ដៃចង្កូត​ចូល​ឡាន ស្លាប់​២​នាក់​ភ្លាម​

បន្ទាយមានជ័យ: គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​បុរស​២​នាក់ ដោយសារ​ជិះ​ម៉ូតូ​ល្បឿន​លឿន​ជែង​ម៉ូតូ​មួយគ្រឿង​ទៀត ក្នុង​ទិស​ស្របគ្នា តែ​ទាក់​ដៃចង្កូត​ក៏​ដួល​ចូល​រថយន្ត​មួយគ្រឿង​ក្នុង​ទិស​បញ្ច្រាស​។​

​គ្រោះថ្នាក់​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៧​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​មុខ​អាស្រម​គី​រី​បុព្វ​តា​ភ្នំ​បន្ទាយ​នាង​ស្ថិតក្នុង​ភូមិ​ភ្នំ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​

​ប៉ូលិស​នគរបាល​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា ជនបង្ក​និង​រងគ្រោះ​មាន ឈ្មោះ ឆែម ប៊ុន​ធើ​ន អាយុ​២៧​ឆ្នាំ និង ឈ្មោះ​រិ​ន រុណ អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​គឺ​ភូមិ​កោះ​កែវ​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​៕

បើក​ម៉ូតូ វ៉ា មិន​ប្រយ័ត្ន ទាក់​ដៃចង្កូត​ចូល​ឡាន ស្លាប់​២​នាក់​ភ្លាម​