ប្រជាពលរដ្ឋ​ពុល​នំ​បញ្ចុក​៩២​នាក់ នៅ​ស្រុក​ត្រាំកក់ បានទទួល​អំណោយ​ពីស​ម្ដេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​

តាកែវ: ក្រុម​ប្រជាពលរដ្ឋ​ដែល​ពុល​នំ​បញ្ចុក​ចំនួន​៩២​នាក់​ហើយ​ដែល​កំពុងតែ​សំរាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​អង្គរកា ក្នុងស្រុក​ត្រាំកក់ កាលពី​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ ត្រូវបាន​លោក ឡាយ វណ្ណៈ ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្តតាកែវ នាំយក​អំណោយ​សម្ដេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​យ​ក​ទៅ​ចែក​ជួន​ដល់​មន្ទីរពេទ្យ​។​

​មានប្រសាសន៍​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ពុល​នំ​បញ្ចុក​ដែល​កំពុងតែ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ លោក ឡាយ វណ្ណៈ បាន​ថ្លែងថា បន្ទាប់ពី​ទទួល​ព​ត៌​រ​មាន​ថា​មាន​ប្រពល​រដ្ឋ​បាន​ពុល​នំ​បញ្ចុក​នៅក្នុង​ពី​ធី​បុណ្យ​នៅក្នុង​ភូមិ​មួយនា​ស្រុក​ត្រាំកក់ សម្ដេច​កិត្តិ​ព្រិ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​បញ្ជា​ភ្លាមៗ​មកកាន់​លោក​អោយ​ចុះមក​សួរសុខទុក្ខ​និង​នាំយក​អំណោយ មក​ចែក​ជួន​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុងតែ​សំរាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​អង្គរកា​។​

​លោក ឡាយ វណ្ណៈ បាន​មាន​ប្រសា​ស​ន៏​បន្តថា ជានិច្ចកាល​សម្ដេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោក​តែងតែ​តាមដាន​ព​ត៌​រ​មាន​និង​យក​ចឹ​ត្ត​ទុកដាក់​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​ប្រជាជន​គ្រប់ពេល​វេ​លហើយ​ជាពិសេស​ទៅទៀត​នោះ​សម្ដេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត លោក​តែងតែ​ប្រាប់​ឲ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់​ត្រូវ​ចុះជួយ​ប្រជាពលរដ្ឋ​នៅពេលដែល​ប្រជាពលរដ្ឋ​ជួប​នៅ​បញ្ហាលំបាក​ណាមួយ ដោយ​ការ​ជួ​នោះ​មិនត្រូវ​ប្រកាន់​ព​ណ៏​សម្បុរ សាសនា ជាតិ​សាស​ន៏ ឬ​និន្នាការ​នយោបាយ​អ្វី​នោះទេ គឺ​ជួយ​ដោយ​ទឹកចិត្ត​សប្បុរសធម៌ និង​មិន​មានការ​តបស្នង​មកវិញ​នោះឡើយ ។​

​លោក​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្តតាកែវ​បាន​មាន​ប្រសា​ស​ន៏​បន្តទៀតថា​ទីណា​ដែល​ប្រជាពលរដ្ឋ​មានការ​លំបាក និង​ជួប​នូវ​គ្រោះថ្នាក់​និង​គ្រោះធម្មជាតិ​ផ្សេងៗ ទីនោះ​តែងតែមាន​មន្ត្រី​កាកបាទក្រហម​ចុះជួយ​និង​ដោះ​ទុក្ខលំបាក ជូន​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​ជានិច្ច ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារតែ​ការ​អត់​អាហារ​ដោយ​យើង​មិន​បានដឹង​នោះឡើយ ។​

​បន្ទាប់ពី​សួរសុខទុក្ខ​រួច​លោក​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ​ក៏បាន​ធ្វើការ​ចែក​ជួន​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់ៗ​ទទួលបាន​ភួយ​១ សា​រ៉ុង​១ ក្រ​ម៉ា​១​និង​ថវិការ​ម្នាក់​ចំនួន​៣​ម៉ឺន​រៀល​៕

ប្រជាពលរដ្ឋ​ពុល​នំ​បញ្ចុក​៩២​នាក់ នៅ​ស្រុក​ត្រាំកក់ បានទទួល​អំណោយ​ពីស​ម្ដេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​

ប្រជាពលរដ្ឋ​ពុល​នំ​បញ្ចុក​៩២​នាក់ នៅ​ស្រុក​ត្រាំកក់ បានទទួល​អំណោយ​ពីស​ម្ដេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​

ប្រជាពលរដ្ឋ​ពុល​នំ​បញ្ចុក​៩២​នាក់ នៅ​ស្រុក​ត្រាំកក់ បានទទួល​អំណោយ​ពីស​ម្ដេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​