Couple Run ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ៦៦០០​ដុល្លារ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​

ភ្នំពេញ​: ថវិកា ៦៦០០ ដុល្លារ គឺជា​ចំនួន​ពាក់កណ្ដាល​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ​ក្នុង​ព្រឹត្តិការណ៍​រត់​ជា​គូ “Couple Run” នេះ​ត្រូវបាន​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​សាខា​វត្តភ្នំ​ផ្ទាល់ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ។

​ដូច​បានដឹង​អំពី​ព្រឹត្តិការ​ណ៏​ដំបូងបង្អស់ “Couple Run” ថ្ងៃទី​១៤ កុម្ភៈ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​មានការ​រៀបចំឡើង​ដោយ ក្រុមហ៊ុន Ice Watch រួមសហការ​ពីស​ហព​ន្ធ័​ខ្មែរ​អត្ត​ពលិកម្ម​ស្ម​គ្រ័​ចិត្ត និង​ក្រ​សូង​អប់រំ​យុវជន និង កីឡា Phillip Bank , True money , Ice park , Berroca,  Yadah cosmetic and make up ,Deluxe Chicken , Libresse, JM asia, Legend, Freeze, Cam-Idea និង ក្រុមហ៊ុន​ឌី​ជី អ៊ីនធឺណិត​។ ជា​លទ្ធិ​ផល គឺ​ទទួលបាន​ជោគជ័យ ដោយមាន​អ្នកចូលរួម​ទិញ​សំបុត្រ​ច្រើន​ហួស​ពី​ការរំពឹងទុក​។ នៅក្នុង​ព្រឹត្តិការ​ណ៏​នោះដែរ គឺ​មិនមែន​មានតែ​យុវវ័យ​ប៉ុណ្ណោះ​ទេ ក្នុងនោះ​ក៏មាន​មនុស្ស​វ័យ​ចំណាស់​ចូលរួម​រត់ ដើម្បី​សុខភាព​និង​យក​ថវិកា​ជួយ​កុមារ​នៅ​ពេទ្យ​គន្ធបុប្ផា​ផងដែរ​។ 

​លោក សួង ស៊ីម នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ice Watch បាន​ថ្លែង​ក្នុងពេល​ប្រគល់​ថវិកា​ជូន​ទៅខាង​មន្ទី​ពេទ្យ​ផងដែរ​ថា “​ការបរិច្ចាគ​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​រឿង​ល្អ​មួយ​ដើម្បី​ជួយ​ដល់​ក្មេងៗ និង​ប្រជាជន​ដែល​មិនមាន​លទ្ធភាព​គ្រប់គ្រាន់ ។ មន្ទីរពេទ្យ​គន្ធបុប្ផា​មិនអាច​អត់​ជំនួយ​បានទេ មានតែ​បន្ថែម អ៊ីចឹង​សូមឱ្យ​ប្រជាជន​ខ្មែរ​ទាំងអស់ ជួយ​សង្គម​យើង ជួយ​ប្រជាជន​យើង​។ ម្នាក់ៗ​តែ​បន្តិចៗ ១​ពាន់​រៀល ៤​ពាន់​រៀល ១​ដុល្លារ គឺ​យើង​អាចជួយ​បាន​ហើយ​។ ប្រជាជន​យើង​មាន​ច្រើន​លាន​នាក់​ណាស់​។ ថវិកា​ប្រមូលផ្ដុំ​ឡើង​គឺ​ច្រើន​មែនទែន ដូច្នេះ​យើង​មានលទ្ធភាព​អាចជួយ​សង្គម​យើង​ហើយ​”​។ លោក​បញ្ជាក់​បន្ថែមថា Ice-watch នឹង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ពិសេស​ផ្សេងៗ​ទៀត ដោយ​មួយ​ភាគ​នៃ​ថវិកា​នឹង​រួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដាច់ស្រយាល ជាពិសេស​នោះ​ក្រុមហ៊ុន នឹង​នៅ​បន្ត​ក្នុងការ​ស្វែងរក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​បន្តទៀត​’​។​