គង់ វង្ស​យ៉ា​ទី ថា ខួប ​២៣​ឆ្នាំ របស់​នាង​ឆ្នាំនេះ ពិតជា​កំសត់​ខ្លាំងណាស់​

Doliprane TVC

នៅ​ថ្ងៃទី​១៨ ខែកុម្ភ ឆ្នាំនេះ ស្រី​ស្អាត គង់ វង្ស​យ៉ា​ទី ចូលដល់​វ័យ​ ២៣ ​ឆ្នាំ​ហើយ ប៉ុន្តែ​ក្នុង​ថ្ងៃ​ខួបកំណើត​ឆ្នាំនេះ នាង​មិនមាន​គម្រោង​រៀបចំ​ពិធី​អ្វី​ដែលមាន​លក្ខណៈ​ធំដុំ​នោះទេ នាង​ថែមទាំង​បាន​ពោល​ពាក្យ​ថា ខួប​វ័យ​ ២៣​ឆ្នាំ របស់​នាង ឆ្នាំនេះប្រហែលជា​កំសត់​ណាស់ និង​គ្មាន​កាដូ​ពី​អ្នកណា​នោះទេ ។

​អីយ៉ា គង់ វង្ស​យ៉ា​ទី គឺជា​ស្រី​ស្អាត​មួយរូប ដែលមាន​អ្នក​ចោមរោម​ស្រលាញ់​ច្រើន​ដល់ពេល​និយាយថា ខួបកំណើត​វ័យ​២៣​ឆ្នាំ​របស់ខ្លួន​កំសត់​បែបនេះ​គឺ​គេ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ។

គង់ វង្ស​យ៉ា​ទី ថា ខួប ​២៣​ឆ្នាំ របស់​នាង​ឆ្នាំនេះ ពិតជា​កំសត់​ខ្លាំងណាស់​

​តាមពិត គង់ វង្ស​យ៉ា​ទី មាន​គម្រោង​រៀបចំ​ពិធី​ខួបកំណើត​វ័យ​២៣​ឆ្នាំ​របស់ខ្លួន មាន​លក្ខណៈ​ធំដុំ​និង​គេ​នៅក្នុង​ឆ្នាំ​នេះដែរ ប៉ុន្តែ​ដោយសារ​ពេលវេលា​ខោ​ច​ពេក មិនបាន​រៀបចំ​ទុកជាមុន ទើប​នាង​ផ្អាក​មិន​រៀបចំ​ពិធី​នោះ​ទៅវិញ តែ​នាង​មាន​គម្រោង​នឹងធ្វើ​ខួបកំណើត​ដែលមាន​លក្ខណៈ​ធំដុំ​នៅ​ឆ្នាំក្រោយ​វិញ ។

គង់ វង្ស​យ៉ា​ទី ថា ខួប ​២៣​ឆ្នាំ របស់​នាង​ឆ្នាំនេះ ពិតជា​កំសត់​ខ្លាំងណាស់​

​គង់ វង្ស​យ៉ា​ទី នៅ​មិនទាន់​ដឹងថា​នឹងមាន​អ្នក​ជូន​កាដូ​អ្វី​ពិសេស​សម្រាប់​រូបនាង​នៅក្នុង​ថ្ងៃ​ខួបកំណើត ឆ្នាំនេះ​នៅឡើយ​ទេ ដូច្នេះ​មានតែ​រងចាំ​មើល​ទាំងអស់គ្នា ។ រំលឹក​កាលពី​ឆ្នាំ​ចាស់ វិញ គង់ រ​ង្ស​យ៉ា​ទី និយាយ ថា មិនបាន​ទទួល​កាដូ​អ្វី​ពិសេស ពី​សំណាក់​បុរស​ណា​ម្នាក់​ឡើយ ភាគច្រើន​គឺ​នាង​ទទួលបាន​នំ​ខេ​ក​ច្រើន​ក្នុង​ថ្ងៃ​ខួបកំណើត ។

គង់ វង្ស​យ៉ា​ទី ថា ខួប ​២៣​ឆ្នាំ របស់​នាង​ឆ្នាំនេះ ពិតជា​កំសត់​ខ្លាំងណាស់​

​សម្រាប់​ថ្ងៃ​ខួបកំណើត​របស់ គង់ វង្ស​យ៉ា​ទី នៅថ្ងៃនេះ នាង​មាន​គម្រោង​នឹង​ឲ្យ​ឪពុកម្តាយ​របស់ខ្លួន​ស្រោច​ទឹក លើករាសី និង​ពេល​ល្ងាច​ញ៉ាំ​អាហារ​ជួបជុំ​ក្រុមគ្រួសារ​និង​មិត្តភក្តិ​ស្និទ្ធស្នាល ដែលមាន​លក្ខណៈ​សាម​ញ្ញា​បំផុត ។ ដោយឡែក​កាលពី​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់ ថ្ងៃទី​១៤ ខែ​កុ​ម្ភះ កន្លងមក​ប៉ុន្មាន​ថ្ងៃនេះ មាន​ពត៌មាន​ថា គង់ វង្ស​យ៉ា​ទី ទទួលបាន​កាដូ​ពិសេស​យ៉ាងច្រើន​ពី​បុរស​ដែល​តាម​ស្រលាញ់​នាង មាន​អ្នកខ្លះ​ជូន​កាដូ​ដល់ផ្ទះ នាង​ផ្ទាល់​តែម្តង ។​ទោះបីជា​យ៉ាងនេះ​ក្តី គង់ វង្ស​យ៉ា​ទី បានបញ្ជាក់​ប្រាប់ថា កាដូ​ក្នុង​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់ ដែល​នាង​ទទួលបាន​ច្រើនជាងគេ​គឺ​ផ្កា​កុលាប​ពណ៌​ក្រហម មាន​ទាំង​អ្នកគាំទ្រ ក៏ដូចជា​បុរស​មួយចំនួន​ដែល​តាម​ស្រលាញ់​នាង បាន​ជូន​ផ្កា​កុលាប​ដល់​រូបនាង នៅក្នុង​ថ្ងៃនោះ​ផងដែរ ។

គង់ វង្ស​យ៉ា​ទី ថា ខួប ​២៣​ឆ្នាំ របស់​នាង​ឆ្នាំនេះ ពិតជា​កំសត់​ខ្លាំងណាស់​

​សូមបញ្ជាក់​ផងដែរ​ថា គង់ វង្ស​យ៉ា​ទី ទើបតែ​លេចមុខ​នៅក្នុង​រឿង «​ខ្មោច​ប្រពន្ធ​ស្តេច​ល្បែង »​ក្នុង​តំណែង​ជា​តួឯក​ស្រី ស្រប​ពេលដែល​លេចមុខ​នៅក្នុង​តំណែង​ជា​តួឯក​ស្រី​នោះ ស្រាប់​តែមាន​ពត៌មាន​ថា តំលៃ​ខ្លួន គង់ វង្ស​យ៉ា​ទី បាន​ឡើង​ខ្ពស់ជាង​មុន សូម្បីតែ​នាង​ផ្ទាល់​ក៏​ទទួលស្គាល់​ផងដែរ​ថា តំលៃ​ខ្លួន​នាង​ខ្ពស់​មែន ។

គង់ វង្ស​យ៉ា​ទី ថា ខួប ​២៣​ឆ្នាំ របស់​នាង​ឆ្នាំនេះ ពិតជា​កំសត់​ខ្លាំងណាស់​

​ស្រី​ស្អាត គង់ វង្ស​យ៉ា​ទី ពិត​ជាមាន​យីអ៊ុន​ល្អ​ខ្លាំងណាស់​នៅក្នុង​ឆ្នាំ​២០១៦​នេះ ពីព្រោះ​នាង​ត្រូវបាន​គេ​ហៅ​ចុះ​កុងត្រា​ថត​រឿង​ថ្មី​ក្នុង​តំណែង​ជា​តួឯក​ស្រី​ទៀតផង​។ គង់ វង្ស​យ៉ា​ទី ថែមទាំង​និយាយថា ក្នុង​ឆ្នាំ​២០១៦​នេះ នាង​មាន​យីអ៊ុន​ល្អ​ណាស់ ការងារ​ជាច្រើន​បាន​រត់​មករ​កនាង ទាំង​ការងារ​ជា​ពិធី​ការិនី ការងារ​សម្តែង ថត​ខារ៉ាអូខេ និង ថត​ពាណិជ្ជកម្ម​ជាដើម​។ អា​លី​ណា​

គង់ វង្ស​យ៉ា​ទី ថា ខួប ​២៣​ឆ្នាំ របស់​នាង​ឆ្នាំនេះ ពិតជា​កំសត់​ខ្លាំងណាស់​