សូ​ដា នី​តា បង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន​គួរឱ្យ​ស្រឡាញ់ (​មាន​វីដេអូ​)

Doliprane TVC

​តារា​សម្តែង​, ចម្រៀង និង បង្ហាញ​ម៉ូដ​រាង​ខ្ពស់ស្រឡះ សូ​ដា នី​តា បានបង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន ស្រស់ស្អាត និង សិច​ស៊ី​របស់​នាង​នៅក្នុង​បណ្តា​យ​សង្គម​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ។ ការ បង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន​បែបនេះ គឺ​ដោយសារតែ​នាង​មាន​ទម្លាប់​ក្នុង​ការធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​រក្សា​រូប រាង និង សម្ផស្ស ។​

សូ​ដា នី​តា បង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន​គួរឱ្យ​ស្រឡាញ់ (​មាន​វីដេអូ​)

​សូ​ដា នី​តា ក៏​ជា​តារា​ស្រី​មួយរូប​មានឈ្មោះ​បោះ​សម្លេង និង ដែលមាន​រូប​សម្រស់​គួរឱ្យ​ចាប់អារម្មណ៍​នៅក្នុង​ក្រសែភ្នែក​ទស្សនិកជន​មិនធម្មតា​នោះដែរ ។ ភាពស្រស់ស្អាត​របស់​តារា​ស្រី​រូបនេះ​ក៏ តែងតែ​ធ្វើឱ្យ​ទាក់ភ្នែក​ពួក​បុរស​ដែល​ចូលចិត្ត​ស្រី​ស្អាត ហើយ​ជាពិសេស​នាង​ក៏​ជា​តារា​ស្រី​ដែល​ចូល ចិត្ត​ស្លៀកពាក់​បែប​សិច​ស៊ី​ផងដែរ ។​

សូ​ដា នី​តា បង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន​គួរឱ្យ​ស្រឡាញ់ (​មាន​វីដេអូ​)

​សូ​ដា នី​តា ហាក់​មមាញឹក​ទៅនឹង​ការងារ​សិល្បៈ​ខ្លាំងណាស់ ហើយ​ប​ច្ចុ​ប្ប​ន្ន្​នាង​កំពុងតែ សម្តែង​នៅក្នុង​រឿង “​វិថី​នារី ” ដែល​រឿងនេះ​គេ​គ្រោង​នឹងដាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍ MyTV នាពេល​ខាងមុខនេះ ។ ​ជារឿយៗ​នាង​តែងតែ​ត្អូញត្អែ​ពី​ការនឿយហត់​នឹង​ការងារ តែ​នាង​នៅតែ​ប្រឹងប្រែង​តស៊ូ​ធ្វើ ។

សូ​ដា នី​តា បង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន​គួរឱ្យ​ស្រឡាញ់ (​មាន​វីដេអូ​)

ក្រៅពី​ការងារ​ហត់នឿយ​ហើយ​នោះ គេ​បាន​សង្កេតឃើញថា នាង​មិនដែល​បោះបង់ចោល​ការថែរក្សា សម្ផស្ស​នោះទេ គឺ​ជាក់ស្តែង​នាង​បាន​ខិតខំ​ធ្វើការ​ហាត់ប្រាណ​ជាប្រចាំ​ផងដែរ ដែល​ធ្វើឱ្យ​រូបរាង​របស់ នាង​នៅតែ​ស្រ​ឡូ​ន​ដូចដើម ។​ ​គេ​នៅ​ចាំបាន​ថា ដើមឡើយ​ស្រី​ស្អាត សូ​ដា នី​តា ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ បាក់​ទូក​ថ្នាក់​ទី ១១ តែ​ដោយមាន​ចិ​ត្ដ​ស្រឡាញ់​វិស័យ​សិល្បៈ​នាង​ក៏បាន​បោះបង់ចោល​ការសិក្សា​នោះ ហើយ​ស្រវា​យក​អាជីព​សិល្បៈ​នៅ​ឆ្នាំ ២០០០ ។

សូ​ដា នី​តា បង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន​គួរឱ្យ​ស្រឡាញ់ (​មាន​វីដេអូ​)

ចាប់ផ្ដើម​ចូល​សិល្បៈ​ដំបូង​នាង​ធ្វើ​ពិធី​ការិនី​នៅក្នុង​កម្មវិធី “​នាទីចុងក្រោយ​” របស់​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា (TVK ) ។ ក្រោយមកទៀត​មាន​ផលិតកម្ម​ចម្រៀង​នានា​បាន​សម្លឹង​ឃើញ​រូប​សម្ផស្ស និង ទឹកដម​សម្លេង​របស់​នាង ក៏បានផ្ដល់​ឱកាស​ឱ្យ​នាង​ច្រៀង និង សម្ដែង​ខារ៉ាអូខេ ហើយ​ជា​បន្តបន្ទាប់​អាជីព​សិល្បៈ​របស់​នាង​ចេះតែ​បន្ត​លូតលាស់ និង មានកេរ្តិ៍ឈ្មោះ​រហូត មកដល់​សព្វថ្ងៃនេះ ៕ យ៉ា​នុ​

សូ​ដា នី​តា បង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន​គួរឱ្យ​ស្រឡាញ់ (​មាន​វីដេអូ​)សូ​ដា នី​តា បង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន​គួរឱ្យ​ស្រឡាញ់ (​មាន​វីដេអូ​)សូ​ដា នី​តា បង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន​គួរឱ្យ​ស្រឡាញ់ (​មាន​វីដេអូ​)សូ​ដា នី​តា បង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន​គួរឱ្យ​ស្រឡាញ់ (​មាន​វីដេអូ​)សូ​ដា នី​តា បង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន​គួរឱ្យ​ស្រឡាញ់ (​មាន​វីដេអូ​)