ស្គាល់​អត្តសញ្ញាណ​គូស្នេហ៍​​​អាយុ ហុកប្លាយ​ផ្អែមល្ហែម​ថ្ងៃ​Valentine ​កក្រើក​Facebook

ស្គាល់​អត្តសញ្ញាណ​គូស្នេហ៍​​​អាយុ ហុកប្លាយ​ផ្អែមល្ហែម​ថ្ងៃ​Valentine ​កក្រើក​Facebook

ស្គាល់​អត្តសញ្ញាណ​គូស្នេហ៍​​​អាយុ ហុកប្លាយ​ផ្អែមល្ហែម​ថ្ងៃ​Valentine ​កក្រើក​Facebook

 

មិន​ឲ្យ​ចាញ់​គូស្នេហ៍​ស្រករ​ក្រោយ តាម​រយៈ​បង្ហាញ​ក្ដីស្រលាញ់ និង​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ម្ចាស់​ចិត្ត ​តាមរយៈ​ជូន​ “ផ្កាកូឡាប” ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់ [Valentine’s] លោកតា​​អាយុ​ជាង ៦០ឆ្នាំ ​ម្នាក់​បាន​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ដាក់​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំងលើ​Facebook។

 

គូស្នេហ៍​ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល ដែល​ក្មេងៗ​ជា​ច្រើន​ហាក់​បញ្ចេញ​ការ​សាទរ​និង​ចំអែចំអន់​ថា​នៅ​តែ​ស្វីត​មិន​ចាញ់​ក្មេងៗ​នេះ ត្រូវ​បាន​ភ្នាក់ងារ​Sabay ឲ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​នោះ​មាន​ឈ្មោះ​ថា ​សុផានី​ អាយុ ៦៥ឆ្នាំ និង​ប្ដី​គឺ​លោក ទួន សុខ អាយុ ៦៧ឆ្នាំ សព្វ​ថ្ងៃ​រស់​នៅ ​​​ភូមិចក ​ឃំុរការក្នុង ​ស្រុកដូនកែវ ​​ខេត្ត​តាកែវ

 

ស្គាល់​អត្តសញ្ញាណ​គូស្នេហ៍​​​អាយុ ហុកប្លាយ​ផ្អែមល្ហែម​ថ្ងៃ​Valentine ​កក្រើក​Facebook

រូប​​ដែល​ទទួល​បាន​ការ​កោត​សរសើ​ ​និង​​ចាប់​អារម្មណ៍​ខ្លាំង ​​​​ថ្ងៃ​Valentine’s

 

ខ្ញី​ចាស់​កាន់​តែ​ហិរ លោក ទួន សុខ រៀបរាប់​ថា ​ “ខ្ញុំ​បាន​ធ្វើ​ដំណើរ​ពី​តាកែវ​មក​លេង​កូន​នៅ​ សៀមរាប​ហើយ​កូន​ស្រី​នាំ​ដើរលេង​ ​​​ថ្ងៃបុណ្យ​នៃ​ក្តីស្រលាញ់។ ជិះ​តាម​ផ្លូវ​ ខ្ញុំ​ឃើញ​មាន​គេ​លក់​ផ្កា​ហូរហែ​…ខ្ញុំ​ក៏​ផុស​គំនិត​មួយ​ចង់​ធ្វើ​ឲ្យ​យាយ​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ក៏​សម្រេច​ចិត្ត​ទិញ​ផ្កា​កុលាប ១ទង​ជូន​គាត់​តែម្តងទៅ”។

 

រំលឹក​ពី​ប្រវត្តិ​ស្នេហ៍​តាំង​ពី​ស្រលាញ់​គ្នា​ដំបូង​​ ​មុន​ឈាន​ដល់​ថ្ងៃ​មង្គលជ័យ​ឆ្នាំ ១៩៦៧​ថា  “កាលដែល​ ខ្ញុំ​ស្រលាញ់​យាយ​ផានី​ដំបូង ​គឺ​ដោយ​សារ​ផ្កា​ដែល​លោក​យាយ​បាន​ហុច​ជូន​គាត់​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ នៅ​ស្រុកបាទី​ [ស្រុកកំនើត] បើ​គិត​មក​ដល់​ពេល​នេះ​ជាង ៤០ឆ្នាំ​ហើយ…ចឹង​ទៅ​​គ្រាន់​តែ​ចង់​រំលឹក​អនុស្សាវរីយ​ចាស់​ឡើង​វិញ​ប៉ុណ្ណោះ”។

 

ជុំវិញ​សកម្មភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ ​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ ​អ្នកស្រី​គាំ សុខសុគន្ធា ក្នុង​ចំណោម​បង​ប្អូន ៤នាក់​ឆ្លង​ឆ្លើយ​ជាមួយ​Sabay ទាំង​ញញឹម​ថា “វា​ជា​រឿង​កម្រ​មួយ​ព្រោះ​មិន​ដែល​ឃើញ​លោក​ប៉ា បង្ហាញ​ក្តីស្រលាញ់​ចំពោះ​ម៉ាក់​បែប​នេះ​ទេ​ពី​មុន​មក។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​ឪពុកម្តាយ​គាត់​ចេះ​ស្រលាញ់​គ្នា ​ថែរក្សា​គ្នា​ដូច្នេះ”។

 

ដោយ​ឡែក​តួអង្គ​ឯក លោក​ស្រី ​សុផានី​ ​​ភាគី​ទទួល​ផ្កា​និយាយ​​ខ្លី​ថា “ក្មេង​ស្រលាញ់​គ្នា​ម្ដង ដល់​ចាស់​កោង​ខ្នង​ស្រលាញ់​គ្នា​ម្ដង​ទៀត”។

 

ស្គាល់​អត្តសញ្ញាណ​គូស្នេហ៍​​​អាយុ ហុកប្លាយ​ផ្អែមល្ហែម​ថ្ងៃ​Valentine ​កក្រើក​Facebookស្គាល់​អត្តសញ្ញាណ​គូស្នេហ៍​​​អាយុ ហុកប្លាយ​ផ្អែមល្ហែម​ថ្ងៃ​Valentine ​កក្រើក​Facebookស្គាល់​អត្តសញ្ញាណ​គូស្នេហ៍​​​អាយុ ហុកប្លាយ​ផ្អែមល្ហែម​ថ្ងៃ​Valentine ​កក្រើក​Facebook

រូបថត៖ ម៉ាក់ ហីណា​

 

ចង់​ឃើញ​ប៉ាម៉ាក់​ស្វីត​បែប​នេះ​អត់? ចុះ​បើ​ចាស់​ទៅ​ចង់​​នៅ​ល្អូកល្អើន​បែប​នេះ​អត់?

​​

 

អត្ថបទ៖ ជិន វេន

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ [email protected]