ទឹក​ក្រូចឆ្មារ លាយ​អំបិល អាច​បញ្ឈប់ “​ការឈឺ​ក្បាល​ដោយ​ប្រកាំ​ង​” ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​

ទឹក​ក្រូចឆ្មារ លាយ​អំបិល អាច​បញ្ឈប់ “​ការឈឺ​ក្បាល​ដោយ​ប្រកាំ​ង​” ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​

ព័ត៌មាន​ដ៏​គួរឲ្យភ្ញាក់ផ្អើល និង​ពិតប្រាកដ​មួយ ត្រូវបាន​បង្ហាញ​ឡើង​ដោយ គ្រូពេទ្យ​ជំនាញ​មួយក្រុម គឺថា ក្រូចឆ្មារ និង​អំបិល អាច​បំបាត់​អា​ការៈឈឺ​ក្បាល​ប្រកាំង យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​

​តើ​យើង​ប្រើ​ក្រូចឆ្មារ និង​អំបិល​នេះ តាម​វិធី​ណា​ទៅ​?
​អ្វី​ដែល​អ្នកត្រូវការ មាន ៣ យ៉ាង​គឺ ៖ ទឹក​មួយ​កែវ​ធំ ក្រូចឆ្មារ​មួយ​ផ្លែ និង​អំបិល​ពីរ​ស្លាបព្រា​កាហ្វេ​។ ចាក់​គ្រឿងផ្សំ​ទាំង ៣ នេះ​ចូលគ្នា រួច​ផឹក​។ រង់ចាំ​ប៉ុន្មាន​នាទី ដើម្បី​ដឹង​ពី​លទ្ធផល​។​

​សញ្ញា​នៃ​អា​ការៈឈឺ​ក្បាល ដែល​នឹង​បាន​ធូរស្រាល​
​ការឈឺ​ក្បាល​បែប​ប្រកាំ​ង អាច​ប៉ះពាល់​លើ​មនុស្ស​ម្នាក់ ក្នុងចំនោម​ដប់​នាក់ ហើយ​ចំពោះ​សហរដ្ឋ​អា​មេ​រិច​វិញ មាន​អ្នកជំងឺ​បែបនេះ ដល់​ទៅ ៣៦ លាន​នាក់​។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ការឈឺ​ក្បាល​ដោយ​ប្រកាំ​ង គឺជា​មូលហេតុ​ចម្បង​ទាំង ២០ ដែល​បណ្តាល​ឲ្យ​អ្នក​ធ្វើការ សុំ​ច្បាប់​ឈប់​សម្រាក​ពី​ការងារ​។​

​ខាងក្រោម​នេះ គឺជា​រោគសញ្ញា​មួយចំនួន ដែល​អាច​នឹង​កើតមានឡើង នៅ​ពេល​អ្នក​ឈឺក្បាល ហើយ​វា​នឹង​បាន​ធូរស្រាល ក្រោយ​ពេល​អ្នក​ញ៉ាំ​ទឹក​ក្រូចឆ្មារ លាយ​អំបិល​ដូច​ខាងលើ​នេះ ៖
•​    ​ឈឺ​ក្បាល​ខ្ទោកៗ​
•​    ​ក្អួត​
•​    ​ចង្អោ​រ​
•​    ​ស្ពឹក​ដៃជើង​
•​    ​ឈឺ​ស្កៀបៗ​
•​    ​វិលមុខ​
•​    ​ចាញ់​ពន្លឺ សម្លេង និង​ក្លិន (​ឬ​ទាំង​បី​ព្រម​គ្នា​តែម្តង​)
•​    ​ការឈឺចាប់ មាន​រយៈពេល​ពី ២ ទៅ ៧២ ម៉ោង​។​

​ហេតុអ្វី​បានជា​អ្នក ឧស្សាហ៍​ឈឺក្បាល​បែបនេះ​?
•​    ​ស្ត្រេ​ស និង​ភាព​តានតឹង គឺជា​មូលហេតុ​
•​    ​ការ​ទទួលទាន​ជាតិ​ស្រវឹង ក្នុង​កម្រិត​ច្រើន​លើសលុប ក៏​ជា​ដើមហេតុ​ដែរ​
•​    ​បញ្ហា​អា​លែ​ក​ស៊ី អាច​បណ្តាល​ឲ្យ​អ្នក​ឈឺក្បាល ដូចជា អា​លែ​ក​ស៊ី​ច្រមុះ និង​អា​លែ​ក​ស៊ី​អាកាសធាតុ​
•​    ​កង្វះ​វីតាមីន និង​សារធាតុ​រ៉ែ អាច​ធ្វើឲ្យ​ការឈឺ​ក្បាល ចាប់ផ្តើម​កើតមាន​ឡើង​
•​    ​មូលហេតុ​ដែល​គេ​មិនសូវ​ចាប់អារម្មណ៍ គឺ​ការខ្វះ​ជាតិ​ទឹក​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។