ដើមឈើ ដែល​អាច​សម្អាត​បរិយាកាស នៅក្នុង​ផ្ទះ​របស់​អ្នក​

ដើមឈើ ដែល​អាច​សម្អាត​បរិយាកាស នៅក្នុង​ផ្ទះ​របស់​អ្នក​

យើង​ត្រឡប់​ទៅរក ការសិក្សា​ថ្នាក់​បឋម​វិញ ៖ ដើមឈើ មាន​ប្រយោជន៍​ជាច្រើន ដូចជា សម្អាត​បរិយាកស ស្រូប​យក​ឧស្ម័ន​កាបូ​និច និង​បញ្ចេញ​អុកស៊ីសែន សម្រាប់​ដកដង្ហើម​។​

ដើមឈើ​ដាំ​លម្អ ក្នុង​ផ្ទះ​មួយ​ចំនួន អាច​សម្អាត​បរិយាកាស និង​នាំមក​នូវ​ខ្យល់​បរិសុទ្ធ សម្រាប់​យើង​ដកដង្ហើម​។​

​ប្រទាល​កន្ទុយក្រពើ​

​ប្រទាល​កន្ទុយក្រពើ មាន​សមត្ថភាព​ដ៏​អស្ចារ្យ ក្នុងការ​កម្ចាត់​ការ​រលាក និង​បញ្ហា​នៅលើ​ស្បែក​។ ក្រៅពីនេះ ប្រទាល​កន្ទុយក្រពើ ក៏​អាច​សម្អាត​ខ្យល់​កខ្វក់ នៅ​ក្នុង​បរិយាកាស​បាន​ផងដែរ​។ ដូច្នេះ អ្នក​គួរតែ​ដាំ​ប្រទាល​កន្ទុយក្រពើ បន្ថែមទៀត​នៅក្នុង​ផ្ទះ​របស់​អ្នក​ហើយ​។ ប្រទាល​កន្ទុយក្រពើ ត្រូវការ​ដី​ដែល​មាន​ជីវជាតិ ទឹក​តិចតួច និង​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​។​

ដើម​ស្លា​

ដើមឈើ​ប្រភេទ​នេះ អាច​បន្សុត​ខ្យល់ ធ្វើឲ្យ​ខ្យល់​ស្អាត ជាពិសេស ពេល​វា​កាន់តែ​ធំ​។ វា​ក៏​ត្រូវការ​ដី​មាន​ជីវជាតិ ទឹក​តិច និង​ពន្លឺ​ថ្ងៃ​គួរសម​ផងដែរ​។​

​ដើម​ពស់​

រុក្ខជាតិ​ប្រភេទ​នេះ ងាយ​ដាំ និង​ថែទាំ​ណាស់ ពីព្រោះ​វា​មិន​ត្រូវការ​ទឹក និង​ពន្លឺ​ថ្ងៃ​ច្រើន​នោះទេ​។ ដើម​ពស់ អាច​ធ្វើឲ្យ​ផ្ទះ​របស់អ្នក មាន​សភាព​ស្រស់ថ្លា​បែប​ធម្មជាតិៗ​។​

ដើមឈើ ដែល​អាច​សម្អាត​បរិយាកាស នៅក្នុង​ផ្ទះ​របស់​អ្នក​

Goldon Pothos

​ខ្មែរ​យើង មិនដឹង​ហៅ​ឈ្មោះ​អ្វី ឲ្យ​ត្រូវ​នោះទេ ប៉ុន្តែ គេ​ឃើញ​មាន​ដាំ​លម្អ​វា​ច្រើន ជាពិសេស នៅក្នុង​ការិយាល័យ ដោយសារ​តែ​វា​ងាយ​ដាំ និង​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព​។ វា​ត្រូវការ​ទឹក​តិច ប៉ុន្តែ ពន្លឺ​ថ្ងៃ​ច្រើន​គួរសម​។​

ដើមឈើ ដែល​អាច​សម្អាត​បរិយាកាស នៅក្នុង​ផ្ទះ​របស់​អ្នក​

Moth Orchid

​អ័រគី​ដេ​ប្រភេទ​នេះ មាន​សម្រស់​ស្រស់ស្អាត ហើយ​ពលរដ្ឋ​យើង​ជា​ច្រើន ចូលចិត្ត​ដាំ​វា​ណាស់​។ អ័រគី​ដេ ពិបាក​ក្នុង​ការថែទាំ ប៉ុន្តែ វា​មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព​ផ្លូវដង្ហើម ដោយសារ​តែ​វា​អាច​សម្អាត​បរិយាកាស និង​ធ្វើឲ្យ​ខ្យល់​បរិសុទ្ធ​៕

ដើមឈើ ដែល​អាច​សម្អាត​បរិយាកាស នៅក្នុង​ផ្ទះ​របស់​អ្នក​

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។