មកលេង​ផ្ទះ​មិត្ត​ភ័​ត្រ​អង្គុយ​ផឹក​រហូត​កណ្តាលអធ្រាត្រ​មិន​ឈប់ លុះ​ព្រឹក​ឡើង​ឃើញ​ដេកស្លាប់​ក្នុង​សួនច្បារ​

ខេត្ត​ព្រះសីហនុ​៖ ស្ថិតក្នុង​ស្ថានភាព​ផ្ងា​ប់​មុខ សាកសព​ជនបរទេស​ម្នាក់ ត្រូវបាន​អ្នកមើល​ការខុស ផ្ទះជួល​មូ​យ​កន្លែង ស្ថិតក្នុង​ក្រុម​១៤ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៧ ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ បង្ករ​ការភ្ញាក់ផ្អើល​ដ​ល់​មិត្ត​ភ័​ត្រ និង សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យ​ហេតុការណ៍​នោះ​ភា្ល​មៗ​។​

ប្រភពពី​មេការ​មើល​ការខុសត្រូវ​ផ្ទះជួល​ឈ្មោះ ផេង បាន​រៀបរាប់ថា​នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃកើតហេតុ​នោះ ខណៈពេលដែល​រូបគាត់​ដើរ​ត្រួតពិនិត្យ​តាម​ផ្ទះជួល​ក៏បាន​ប្រទះឃើញ ជនបរទេស​ដេកស្លាប់​ផ្ងា​ប់​មុខ ក្នុង​សូន​ច្បារ​ម្នាក់ឯង ហើយ​រូបគាត់​ក៏បាន​ស្រែកហៅ​អ្នក​ជួល​ផ្ទះ​ដែលជា​ជនបរទេស​ដូចគ្នា​ត្រូវជា​មិត្ត​ភ័​ក្រ ប៉ុន្តែ​មិត្ត​ដែល​នៅលើផ្ទះ​ពុំបាន​ជឿ​គាត់​ទេ ក្រោយមក​ទើប​ចុះមក​មើល​ទើប​ដឹងថា មិត្ត​ភ័​ត្រ​របស់ខ្លួន​បាន​ស្លាប់​ពិតមែន​។

ប្រភព​បន្តថា ជនបរទេស​ដែល​បាន​ដេកស្លាប់​នោះ​មានឈ្មោះ BONO Jerome Steve ភេទ ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​បារាំង កាន់​លិខិតឆ្លងដែន​លេខ​12DA36182 បច្ចុប្បន្ន​ស្នាក់នៅ​បឹង​កា​ឡូ អូ​ត្រេះ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ នៅ​យប់កើតហេតុ ជនរងគ្រោះ​បានមក​លេង​ផ្ទះ​មិត្ត​ភ័​ត្រ ទីតាំង​កើតហេតុ​ស្ថិតក្នុង​ក្រុម​១៤ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​យោងតាម​ការបញ្ជាក់​ពី​មិត្ត​ភ័​ក្រ​សាកសព​បានអោយដឹង​ថា នៅ​យប់កើតហេតុ​ជនរងគ្រោះ​ដេកស្លាប់​នេះ បានមក​លេង​ផ្ទះ​របស់ខ្លួន ហើយ​បាន​អង្គុយ​ផឹក​រហូត​ម៉ោងជាង​១​រំលង​អា​ធ្រា​ត​ទើប​ឈប់ ហើយ​ខ្លួន​បាន​ហៅ​ជនរងគ្រោះ​ចូល​សម្រាក​ក្នុងផ្ទះ ប៉ុន្តែ​ជនរងគ្រោះ​ពុំ​ព្រម​ឡើង​សម្រាក​ទេ គឺ​នៅ​អង្គុយ​មុខផ្ទះ​រហូត​ព្រឹក​ឡើង ទើប​ដឹងថា​មិត្រ​ភ័​ត្រ​របស់គាត់​បាន​ស្លាប់​បាត់ទៅហើយ​។

​យោងតាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​អះអាងថា យោងតាម​ការសន្និដ្ឋាន​ជំហាន​តំបូង ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​គាំងបេះដូង​ព្រោះ​នៅលើ​ខ្លួន និង​ជុំវិញ​កន្លែងកើតហេតុ​ពុំមាន​អ្វី​គួរអោយ​ចាប់អារម្មណ៍​នោះទេ​៕​សមុទ្រ​ខៀវ​

KA-18-02-2016-06 KA-18-02-2016-07 KA-18-02-2016-09 KA-18-02-2016-10